​ក្រសួងសុខាភិបាល នឹង​ចាប់ផ្ដើម​ផាកពិន័យ​អ្នក​ជក់​នៅ​ទី​ហាមឃាត់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 September, 2018 ក+ ក-

​ភ្នំពេញ ៖ ឆាប់ៗ​ខាងមុខនេះ ក្រោយពី​មើលឃើញ​ពី​អត្រា​អ្នកស្លាប់​ដោយសារ​ការជក់បារី​ក្នុង​១​ឆ្នាំៗ មានការ​កើនឡើង និង​ការចំណាយ​ថវិកា​យ៉ាងច្រើន​លើ​ការព្យាបាល​ជំងឺ​។​

​តាម​ការបញ្ជាក់​របស់​លោក អ៊ឹង ភីរុន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល ក្នុង​សិក្ខាសាលា​ស្ដីពី​ការអនុវត្ត​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្តិ​នានា ស្ដីពី​ការត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់ កាលពី​ថ្ងៃទី​២៧ កញ្ញា​។​

​លោក អ៊ឹង ភីរុន បាន​រៀបរាប់ថា ក្រសួង​មាន​ក្រុមមន្ត្រី​អធិការកិច្ច​ជាង​៥០០​នាក់ ដើម្បី​ចុះ​អនុវត្ត​លើ​វិធានការ​នេះ​។ ក្រសួង​នឹង​ពិន័យ​អ្នក​ជក់បារី នៅ​កន្លែង​តាម​ទីសាធារណៈ និង​កន្លែង​ហាមឃាត់​ចំនួន​២​ម៉ឺន​រៀល​ក្នុង​១​លើក និង​ពិន័យ​៤​ម៉ឺន​រៀល ក្នុង​១​លើក ចំពោះ​ម្ចាស់​អាជីវកម្ម​ទាំងឡាយណា ដែល​បណ្ដោយ​ឲ្យ​ភ្ញៀវ​ជក់បារី នៅក្នុង​ហាង ភោជនីយដ្ឋាន ឬ​សណ្ឋាគារ ជាដើម​៕