ក្រសួងបរិស្ថាន នឹង​ជជែក​ជាមួយ GMAC លើ​ការប្រមូល​កាកសំណល់​យឺតយ៉ាវ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 October, 2018 ក+ ក-

​ ​ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​បាន​ថ្លែង​អះអាងថា ក្រសួង​នឹង​ពិនិត្យ​លិខិត​ស្នើសុំ​របស់ GMAC ជុំវិញ​ករណី​កាកសំណល់​ឧស្សាហកម្ម ខណៈដែល GMAC ស្នើសុំ​ជួប ពិភាក្សា​ជាមួយ​ក្រសួង​ដើម្បី​រក​ដំណោះស្រាយ​លើ​ការប្រមូល​កាកសំណល់​ឧស្សាហកម្ម​នៅតាម​រោងចក្រ​នានា ដែលមាន​ការយឺតយ៉ាវ​នាពេល​កន្លងមក​។​

​សូមជម្រាបថា កាល​ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំនេះ សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា ( GMAC ) បានស្នើ​សុំ​ឲ្យ​រដ្ឋមន្ត្រី​បរិស្ថាន​រៀបចំ​ការជួបពិភាក្សាគ្នា​ត្រីភាគី​រវាង​ក្រសួងបរិស្ថាន សមាគម​រោង ចក្រ​កាត់ដេរ​នៅ​កម្ពុជា និង​ក្រុមហ៊ុន​ប្រមូល​សំរាម​Sarom Trading Co.,Ltd ដោយ​សមាគម​រោង ចក្រ បាន​អះអាងថា ក្រុមហ៊ុន​នេះ ប្រមូល​សំរាម​ពុំមាន​ប្រសិទ្ធភាព​ដូច​ការកំណត់ ដោយ​យឺតយ៉ាវ​ទាំង​ការប្រមូល និង​ប្រមូល​មិន​គ្រប់​តាម​ការកំណត់​ក្នុង​មួយខែៗ​៕