ពេញ​មួយខែ​កញ្ញា មនុស្ស​ស្លាប់ ១៣១​នាក់ របួស ៣៣២​នាក់ ដោយសារ​គ្រោះថ្នាក់​ចរាចរ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 October, 2018 ក+ ក-

​ភ្នំពេញ ៖ នៅ​ខែកញ្ញា ឆ្នាំ​២០១៨​កន្លងទៅនេះ​គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក នៅ​ទូទាំងប្រទេស បានកើត​ឡើង ២៥០ លើក បណ្តាល​ឲ្យ​ស្លាប់ ១៣១ នាក់ និង​របួស ៣៣២ នាក់​។ បើ​ធៀប​នឹង​ខែសីហា ឆ្នាំ​២០១៨ គឺ​គ្រោះថ្នាក់​ចរាចរ​នៅ​ខែកញ្ញា កើនឡើង​ទាំង​ចំនួន​គ្រោះថ្នាក់ កើន​ទាំង​ចំនួន​អ្នកស្លាប់ និង​របួស​។ នេះ​បើតាម​របាយការណ៍​រប​ស់​ប៉ូលិស​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។ ដោយឡែក​រយៈពេល​៩​ខែ​សម្លាប់​មនុស្ស ១.៣១៣ នាក់ របួស ៣.៤២៧​នាក់​។​

ក្នុងចំណោម​អ្នកស្លាប់ ១៣១ នាក់ មាន​អ្នកស្លាប់​១១៥ នាក់ ជា​អ្នកធ្វើដំណើរ​តាម​ម៉ូតូ​។ ចំណែក​មូលហេតុ​គ្រោះថ្នាក់ នៅ​ខែកញ្ញា បង្កឡើង​ច្រើនជាងគេ ដោយ​ការ​សារ​ការបើកបរ​លឿន លើស​ល្បឿន​កំណត់ មិន​គោរព​សិទ្ធិ មិន​ប្រកាន់​ស្តាំ បត់​គ្រោះថ្នាក់ ប្រជែង ស្រវឹង កត្តា​យានយន្ត និង​ងងុយដេក​។​ចំណែក​រាជធានី​ខេត្ត ដែល​គ្រោះថ្នាក់ នៅ​ភ្នំពេញ ខេត្ត​ព្រះសីហនុ កំពង់ស្ពឺ កំពង់ធំ ស្វាយរៀង បន្ទាយមានជ័យ កំពត តាកែវ និង​ខេត្តពោធិ៍សាត់​៕