ក្រសួងការពារជាតិ​បង្ក្រាប​បទល្មើស​តាម​ព្រំដែន​ជាង ៤​ពាន់​ករណី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 October, 2018 ក+ ក-

​ភ្នំពេញ ៖ រយៈពេល​៩​ខែ ក្នុង​ឆ្នាំ​២០១៨ នេះ កងយោធពល​ខេមរភូមិន្ទ បាន​បង្ក្រាប​បទល្មើស​តាម​ខ្សែបន្ទាត់​ព្រំដែន​បាន​ចំនួន ៤.២៣៣​លើក ក្នុងនោះ​នៅតាម​បណ្តោយ​ព្រំដែន កម្ពុជា​-​ថៃ ចំនួន​២.០៥៤​លើក​, ព្រំដែន​កម្ពុជា​-​វៀតណាម ចំនួន​១.០០៨​លើក និង​ព្រំដែន​កម្ពុជា​- ឡាវ ចំនួន​១.១៧១​លើក ។ នេះ​បើ​យោងតាម​ការ​ឲ្យ​ដឹង​ពី​ឧ​ត្ត​ម​សេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួង ការពារជាតិ ដែល​ថ្លែង​នៅ​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០១៨​នេះ ។​

​លោក ឈុំ សុជាតិ បាន​បញ្ជាក់ថា ការអនុវត្ត​ភារកិច្ច​ការពារ បូរណភាព​ទឹកដី កងយោធពល ខេមរភូមិន្ទ បាន​បន្ត​ពង្រឹង​ប្រៀប​ការពារជាតិ​លើ​គ្រប់​វិស័យ នៅតាម​តំបន់​ព្រំដែន​ធ្វើ​ល្បាត​ជាប្រចាំ ដើម្បី​ត្រួតពិនិត្យ​គ្រប់គ្រង​សភាពការណ៍ និង​ភូមិសាស្ត្រ​ទទួលខុសត្រូវ​និង​បាន​ចូល រួម​ទប់ស្កាត់ បទល្មើស​ផ្សេងៗ ។ ដោយឡែក ក្នុង​រយៈពេល​មួយ​ត្រីមាស កន្លងទៅនេះ កងយោធពល​ខេ​មរ ភូមិន្ទ​ក៏បាន​សហ ការ​ជាមួយ​ក្រុមហ៊ុន​រុករក​អដ្ឋិធាតុ​ទាហាន​វៀតណាម ដោយបាន​រកឃើញ​អដ្ឋិ ធាតុ​ទាហាន វៀតណាម ចំនួន ៥៦៦​ធាតុ​ផងដែរ​៕