​ឃុំខ្លួន​មនុស្ស​៨​នាក់ ករណី​រក្សាទុក​អាវុធ​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 October, 2018 ក+ ក-

​ ​ភ្នំពេញ ៖ ជនសង្ស័យ​៨​នាក់ ក្នុងនោះ​មាន​ស្ត្រី​ម្នាក់ នៅ​ព្រឹក​ថ្ងៃទី​២ តុលា នេះ ត្រូវ​សាលាដំបូង​រាជ​ធា នី​ភ្នំពេញ បាន​ចោទប្រកាន់​ចំនួន​៣​បទល្មើស​ពាក់ព័ន្ធ​ការជួញដូរ​អាវុធ ដើម្បី​ប្រឆាំង​រាជរដ្ឋាភិបាល កម្ពុជា ។ នេះ​បើ​យោងតាម​ការបញ្ជា​ក់រប​ស់ លោក លី សុ​ផា​ណា អ្នកនាំពាក្យ​អយ្យការ​អម​សាលា ដំបូង​រាជធានី​ភ្នំពេញ ។​

​ ​អ្នកនាំពាក្យ​រូបនោះ បានបញ្ជាក់​បន្ថែមថា ជនសង្ស័យ​ទាំង​៨​នាក់ ដែល​ត្រូវបាន​ប៉ូលិស​ចាប់ ខ្លួន​នៅ កន្លែង​ផ្សេង​ពីគ្នា គឺ​នៅ​ខេត្តកំពង់ស្ពឺ ខេត្តកំពត និង​ខេត្តពោធិ៍សាត់ កាលពី​ចុងខែ​កញ្ញា ឆ្នាំ​២០១៨ ពាក់ព័ន្ធ​ករណី​ជួញដូរ​អាវុធ​ខុសច្បាប់ ប្រឆាំង​និង​រាជរដ្ឋាភិបាល​កម្ពុជា​ស្របច្បាប់​ដែល​កើតចេញពី​ការបោះឆ្នោត ចំណែក​មេខ្លោង និង​បក្ខពួក​មួយចំនួនទៀត​សមត្ថកិច្ច​កំពុងតែ​ស្វែងរក​ចាប់ខ្លួន ដើម្បី យកមក​ផ្តន្ទាទោស​តាមច្បាប់​៕