​អ្នក​រស់​​នៅផ្ទះ​បណ្តែត​ទឹក​១១៥​ខ្នង បាន​រើ​ទៅ​នៅលើ​ដីគោកហើយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 October, 2018 ក+ ក-

​លោក ស៊ុន សុវណ្ណ​រិ​ទ្ធ អភិបាលរង​ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹងថា រហូតមកដល់​ម៉ោង ៣ រសៀល​ថ្ងៃទី​១ តុលា ម្សិលមិញ​នេះ មាន​ប្រជាជន​ប្រមាណ ១១៥ ខ្នង​ផ្ទះ​បានធ្វើការ​ផ្លាស់​ទី​ទៅ​បោះទីតាំង​បណ្តោះអាសន្ន​បណ្តើរៗ​ហើយ បន្ទាប់ពី​អាជ្ញាធរខេត្ត​កំពង់ឆ្នាំង បាន​បញ្ជា​ឲ្យ​ប្រជាជន​ប្រមាណ​ជាង ២ ពាន់​គ្រួសារ ក្នុងនោះ​មាន​ជនជាតិ​វៀតណាម និង​ជនជាតិខ្មែរ​អ៊ិ​ស្លាម ដែល​រស់ នៅលើផ្ទះ​បណ្ដែត​ទឹក ធ្វើការ​ជម្លៀស​ផ្លាស់​ទី​ឲ្យ​អស់​នៅ​ចុងឆ្នាំ​២០១៩ ដើម្បី​កែលម្អ​ឲ្យ​ទឹកទន្លេ​ស្អាត​ឡើងវិញ​។​

​លោក ស៊ុន សុវណ្ណ​រិ​ទ្ធ បាន​បញ្ជាក់ថា «​ពួកគាត់​ធ្វើការ​ផ្លាស់​ទីនេះ ដោយ​ម្ចាស់ការ ដោយ​ខ្លួន​គាត់​។ គាត់​អូស ផ្ទះ​បណ្តែត​ទឹក​ដោយ​ស្ម័គ្រចិត្ត​ខ្លួន​គាត់ ហើយ​គ្រាន់តែ​យើង​ជួយ​សម្របសម្រួល​ជួយ​ការពារ​សន្តិសុខ​ជូន​គាត់​។ លោក ថា យើង​មានការ​រៀបចំ​កម្លាំង​ជួយ​ត​ទឹក ត​ភ្លើង និង​ត្រៀម​សន្តិសុខ​ការពារ​សណ្តាប់ធ្នាប់​ជូន​គាត់ ហើយ​យើង​មាន​ក្រុមការងារ​ជួយ​សម្របសម្រួល​ជូន​គាត់​នៅពេល​គាត់​មានការ​ខ្វះខាត​»៕