សំរាម​នៅ​កម្ពុ​ជាមាន​ប្រហែល​ជាង ៣,៥​លាន​តោន​ក្នុង​១​ឆ្នាំ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 October, 2018 ក+ ក-

​ភ្នំពេញ ៖ រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក នេ​ត ភ​ក្រា បាន​ឲ្យ​ដឹងថា ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ សំរាម​នៅក្នុង​ប្រទេស​កម្ពុ​ជាមាន​ការកើនឡើង​ប្រមាណ ១០% ក្នុង​មួយឆ្នាំ ដោយសារ​កំណើនប្រជាជន ការផ្លាស់ប្តូរ​របៀប​នៃ​ការរស់នៅ និង​ការ​វេច​ខ្ចប់​ទំនិញប្រើប្រាស់​ប្រចាំថ្ងៃ ហើយ​ការយល់ដឹង​ពី​ការញែក​សំរាម​តាម​ប្រភេទ​សំរាម​ស្របតាម​គោលការណ៍​បច្ចេកទេស​នៅមានកម្រិត​នៅឡើយ​។

​លោក​ថា តាម​ការប៉ាន់ប្រមាណ នៅ​ទូទាំងប្រទេស​កម្ពុជា ក្នុង​ឆ្នាំ​២០១៧ កន្លងទៅ បរិមាណ​សំរាម សំណល់​រឹង​ទីប្រជុំជន ដែល​បាន​បង្កើត​គឺ​ប្រហែល​ជាង ៣​លាន ៦​សែន ៥​ម៉ឺន​តោន ឬ​ប្រមាណ​ជាង​១​ម៉ឺន​តោន​ក្នុង​មួយថ្ងៃ ដែល​នៅ​ក្នុងនោះ នៅ​រាជធានី​ភ្នំពេញ​មាន​ប្រមាណ​ជិត ៣​ពាន់​តោន​ក្នុង​មួយថ្ងៃ នៅ​ក្រុង​សៀម​រាម សំរាម​ដែល​ត្រូវបាន​បង្កើត​ឡើ ង​មាន ប្រមាណ​ជិត ៣៥០​ទៅ​៤០០ តោន​នៅក្នុង​មួយថ្ងៃ និង​នៅ​ក្រុងព្រះសីហនុ មាន​ប្រមាណ​ពី ៦០០ ទៅ ៦៥០ តោន នៅក្នុង​មួយថ្ងៃ​៕