អាជ្ញាធរ​ដាក់​រថយន្ត​ក្រុង​២១៥​គ្រឿង ឲ្យ​ធ្វើដំណើរ​ដោយ​ឥតគិតថ្លៃ​ក្នុងឱកាស​បុណ្យភ្ជុំ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 October, 2018 ក+ ក-

​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​រៀបចំ​រថយន្តក្រុង​ចំនួន ២១៥​គ្រឿង សម្រាប់​បម្រើសេវា​ដឹកជញ្ជូន​សាធារណៈ​ដោយ​មិន​បង់ប្រាក់ សម្រាប់​សាធារណជន​ទាំងអស់ ដើម្បី​សម្រួល​ដល់​ការចំណាយ​ក្នុងការ​ធ្វើដំណើរ​នៅក្នុង​រាជធានី​ភ្នំពេញ និង​ពី​រាជធានី​ភ្នំពេញ ទៅតាម​បណ្ដា​ខេត្ត និង​ពី​បណ្ដា​ខេត្ត​មក​រាជធានី​ភ្នំពេញ​វិញ ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​។ នេះ​បើ​យោងតាម​សេចក្ដីជូនដំណឹង ចុះ​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០១៨​។​

​រថយន្ត​ទាំង​២១៥​គ្រឿង ត្រូវបាន​បែងចែក​ជា​ពី​ផ្នែក គឺ​នៅ​ភ្នំពេញ បានដាក់​រថយន្ត​ចំនួន ៩៥ គ្រឿង សម្រាប់​ដំណើរការ​ដូច​ធម្មតារ​យៈ​ពេល​៣​ថ្ងៃ ពីថ្ងៃ​ទី​៨ ដល់ទី​១០ ខែតុលា ឆ្នាំ​២០១៨ និង ចំនួន​១២០​គ្រឿង សម្រាប់​ដឹក​ជ​ញ្ជួ​ន​ប្រជាពលរដ្ឋ​ទាំងអស់ ពី​រាជធានី​ភ្នំពេញ​ទៅតាម​បណ្ដា​ខេត្ត និង​ពី​បណ្ដា​ខេត្ត​មក​រាជធានី​ភ្នំពេញ​វិញ រយៈពេល ៦​ថ្ងៃ ចាប់ពី​ថ្ងៃទី​៦ ដល់ ១១ ខែតុលា ឆ្នាំ​២០១៨ ដោយ​ចេញដំណើរ​ចាប់ពី​ម៉ោង ៥:៣០ នាទី​ព្រឹក​៕