​ជាតិចិន​មួយក្រុម ព្រួត​គ្នា​វាយ​បុរស​ម្នាក់​ទ្រោម​ខ្លួន ចោទថា​ជា​ចោរលួច​ដែក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 October, 2018 ក+ ក-

​ភ្នំពេញ ៖ មាន​ជនជាតិ​ចិន​មួយក្រុម ដែលជា​កម្មករ​ក្នុង​ការដ្ឋាន​មួយកន្លែង​ដែលមាន​គ្នីគ្នា​ប្រមាណ​ជាង​១០ ទៅ​១៥​នាក់ បាន​ព្រួត​គ្នា​វាយ​បុរស​ម្នាក់​ឡើង​ទ្រោម​ខ្លួន បាន​ប្រជាពលរដ្ឋ​ដែល​នៅក្បែរ​កន្លែង​នោះ ជួយ​អន្តគ​មន៍​រួច​រាយការណ៍ ទៅ​អាជ្ញា​ធរមាន​សមត្ថកិច្ច​។

​ហេតុការណ៍​ខាងលើនេះ​បាន​កើតឡើង​នៅវេលា​ម៉ោង ១៤​និង​១០​នាទី​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៨ នៅមុខ​ការដ្ឋាន​តាម​បណ្តោយ​ផ្លូវ នរោត្តម ម្តុំ​សំណង​ការដ្ឋាន​មួយកន្លែង ក្បែរ​អគ្គស្នងការ​នគរបាល​ជាតិ ស្ថិតក្នុង​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​ប្រភពពី​កន្លែងកើតហេតុ​បានអោយដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​ជនជាតិ​ចិន​ទាំងនោះ នាំគ្នា​ធ្វើការ​ធម្មតា​ទេ ភ្លាមនោះ ពួកគេ​ស្រាប់តែ​ឃើញ​បុរស​ម្នាក់​នោះ​ដើរកាត់​ការដ្ឋាន ហើយ​ស្រាប់តែ​ជន​ជាតិចិន​ទាំងនោះ នាំគ្នា​ព្រួត​វាយ​បុរស​នោះ​តែម្តង ដោយ​ចោទថា​បុរស​នោះបាន​ធ្លាប់​លួច​ដែក ឧបករណ៍​សំណង់​នៅក្នុង​ការដ្ឋាន ។​

​ទោះយ៉ាងណា​ហេតុការណ៍​ខាងលើនេះ នៅ​មិនទាន់​ដឹង​អោយ​ច្បាស់​ថា ជា​ករណី​អ្វី​អោយ​ពិតប្រាកដ​នៅឡើយ​ទេ ព្រោះ​ជនជាតិ​ចិន​ទាំងនោះ មិនត្រូវ​ទាន់​បាន​សមត្ថកិច្ច​ហៅ​មក​ធ្វើការ​សាកសួរ​នៅឡើយ​ទេ ចំណែក​បុរស​ដែល​ត្រូវ​ក្រុម​ជនជាតិ​ចិន វាយ​នោះ​ត្រូវបាន​សមត្ថកិច្ច​នាំខ្លួន​ទៅកាន់​ប៉ុស្តិ៍នគរបាល​ទន្លេបាសាក់ ដើម្បី​ធ្វើការ​សាកសួរ​៕