អភិបាលខេត្ត​កំពង់ចាម សម្រេច​ឲ្យ​គូទំនាស់​បើកផ្លូវ​ក្នុងភូមិ​តា​សែន ឃុំ​សូ​ទិព្វ ជូន​ពលរដ្ឋ​ប្រើប្រាស់​ឡើងវិញ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 October, 2018 ក+ ក-

​ខេត្តកំពង់ចាម​៖ នៅ​ថ្ងៃទី​១៧ ខែតុលា “​ឆ្នាំ​២០១៨ លោក គួច ចំរើន អភិបាលខេត្ត​កំពង់ចាម បាន​អញ្ជើញ​ដឹកនាំ​ក្រុមមន្ត្រី​ជំនាញ​ចុះទៅ​មូលដ្ឋាន​ផ្ទាល់ ដើម្បី​ចូលរួម​ដោះស្រាយ​ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ​ជា​យូរ​មកហើយ ដែលមាន​ប្រជាពលរដ្ឋ​ប្រមាណ​៥០​គ្រួសារ បានស្នើ​ដល់​អាជ្ញាធរខេត្ត ជាពិសេស លោក​អភិបាលខេត្ត​កំពង់ចាម ដើម្បី​ជួយ​រក​ដំណោះស្រាយ​បញ្ចប់​វិវាទ​ដីធ្លី​នេះ និង​ជួយ​ដោះស្រាយ​បើកផ្លូវ​ឡើងវិញ ។​

​គួរ​ជម្រាប​ថា ផ្លូវ​មួយ​ខ្សែ​នេះ ស្ថិតនៅ​ង​ភូមិ​តា​សែន ឃុំ​សូ​ទិព្វ ស្រុក​ជើងព្រៃ មាន​តាំងពី​សម័យមុន​មកម្ល៉េះ ហើយ​មិន​មែ​សម្រាប់តែ​ប្រជាពលរដ្ឋ​ក្នុង​ភូមី​ខាងលើនេះ​ប្រើប្រាស់​នោះទេ គឺជា​ផលប្រយោជន៍​រួម ដែល​អ្នកដំណើរ​ទូទៅ​ក៏​អាចធ្វើ​ដំណើរ​ឆ្លងកាត់​បា​ន​ដែរ ប៉ុន្តែ​បច្ចុប្បន្ន​ត្រូវបាន​ឈ្មោះ កែម សុផាន់ ហៅ​គ្រូ ឡុង ដែលជា​ចុងចោទ​បាន​ទិញ​ដីធ្លី​ជុំវិញ​ផ្លូវ​នេះ ពី​ឈ្មោះ ស្រៀ​ង សៀងលី ដែលជា​ដើមបណ្ដឹង តែ​ម្ចាស់​ដី​គេ​មិន​ព្រម​លក់ ក៏​កើ​តទៅ​ជាមាន​បញ្ហា​ទំនាស់​រហូត​មានការ​ប្តឹងផ្តល់​គ្នា​មិនចេះចប់ និង​បាន​បិទផ្លូវ​នេះ​មកដល់​បច្ចុប្បន្ន​តែម្តង​។​

លោក គួច ចំរើន អភិបាលខេត្ត​កំពង់ចាម ខណៈ​អញ្ជើញ​ចុះទៅ​ពិនិត្យមើល​ស្ថានភាព​ផ្លូវ និង​ទីតាំង​ដែលមាន​ទំនាស់​ដោយផ្ទាល់ និង​បាន​ជួប​សម្របសម្រួល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ ជា​លទ្ធផល​លោក​អភិបាលខេត្ត បាន​ឯកភាព​សម្រេច​ឲ្យ​បើកផ្លូវ​មួយ​ខ្សែ​នេះ ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​ទុកជា​ប្រយោជន៍​រួម​ដូចដើម​វិញ​។​

​ក្រោយពី​លោក​អភិបាលខេត្ត បាន​ឯកភាព​សម្រេច​ដោយ​គិតគូរ​ពី​ផលប្រយោជន៍ បងប្អូន​ប្រជាពលរដ្ឋ​ជាធំ​បែបនេះ បងប្អូន​ប្រជាពលរដ្ឋ​បាន​សាទរ និង​ថ្លែងអំណរគុណ​ដល់​លោក​អភិបាលខេត្ត ក៏ដូចជា​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ផងដែរ ដែល​បាន​ចូលរួម​ដោះស្រាយ​បើកផ្លូវ​ឱ្យ​ដំណើរការ​ជាធម្មតា​ឡើងវិញ​ក្នង​ថ្ងៃនេះ ៕ ដោយ ៖ សុផល​