​គ​.​ជ​.​ប នឹង​បើក​កិច្ចប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ ស្ដីពី​ការចុះឈ្មោះ​បោះឆ្នោត​ថ្មី​ឆ្នាំ​២០១៨
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 October, 2018 ក+ ក-

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) នៅ​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៨ ខាង មុខ​នេះ នឹង​បើក​កិច្ចប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ ស្ដីពី​ការបញ្ចប់​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ បោះឆ្នោត​នៅតាម​ឃុំ​-​សង្កាត់ និង​ការរៀបចំ​បញ្ជី​បោះឆ្នោត​ដំបូង ការត្រៀម​បិទ​ផ្សាយ​បញ្ជី​បោះ ឆ្នោត​ដំបូង និង​បញ្ជី​ឈ្មោះ​ដែល​នឹងត្រូវ​លុបចេញ​ពី​បញ្ជី​បោះឆ្នោត ព្រមទាំង​ការអញ្ជើញ​ប្រជា​ពល រដ្ឋ ទៅពិនិត្យ​មើល​បញ្ជី​ឈ្មោះ​ផងដែរ​។​

​កិច្ចប្រជុំ​ខាងលើនេះ នឹង​រៀបចំឡើង​នៅ​សាលសន្និសីទ​សារព័ត៌មាន​ជាន់​ទី​១ នៃ​ទីស្ដីការ គ​.​ជ​.​ប អគារ​ថ្មី ស្ថិតនៅតាម​វិថី​រដ្ឋសភា សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​៕

​សូមជម្រាបថា ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​សម្រាប់​ឆ្នាំ​២០១៨ រយៈពេល​១៧​ថ្ងៃ មាន​ចំនួន​១៨៨.៦៧៥​នាក់ អ្នក​ដែល​បាន​លុបឈ្មោះ​ចេញពី​បញ្ជី​មាន​ចំនួន ៤៥.២៥១​នាក់ និង​អ្នក​ដែល​បានកែតម្រូវ​ទិន្នន័យ​មាន​ចំនួន ១.៤២៤​នាក់​៕