លោក ផៃ ស៊ី​ផាន ៖ ទស្សនកិច្ច​របស់លោក​ស្រី រ៉ូ​ណា ស្មី​ត គឺជា​ការងារ​បច្ចេកទេស
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 October, 2018 ក+ ក-

​ភ្នំពេញ ៖ ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​១១​ថ្ងៃ របស់លោក​ស្រី រ៉ូ​ណា ស្មី​ត អ្នករាយការណ៍​ពិសេស​អង្គការ សហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា គឺជា​ការងារ​បច្ចេកទេស​សុទ្ធសាធ ក្នុងនាម​ជា​ដៃគូ​ជាមួយ​រាជរដ្ឋាភិបាល​។ នេះ​បើតាម​សេចក្តីថ្លែងការណ៍​របស់​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល នៅ​ថ្ងៃទី ៣០ ខែតុលា ឆ្នាំ​២០១៨​។​

​សេចក្តីថ្លែងការណ៍​នេះ បាន​បញ្ជាក់ថា អ្នក​រាយ​មារ​ណ៍​ពិសេស​រូបនេះ មាន​កាតព្វកិច្ច និង​សមត្ថកិច្ច ជា​ដៃគូ​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​កិច្ច​ជំរុញ​វិស័យនេះ ឱ្យ​ទទួលបាន​ផ្លែផ្កា​វិជ្ជមាន ដោយ​គ្មាន​ប្រទូស្ត រ៉ា​យ ជាមួយ​អធិបតេយ្យ​កម្ពុជា ដែលជា​រដ្ឋ​សមាជិក​ពេញសិទ្ធិ​របស់​អង្គការសហប្រជាជាតិ​។​

​តាម​ការគ្រោងទុក លោកស្រី រ៉ូ​ណា ស្មី​ត នឹង​បញ្ចប់​ដំណើរ​ទស្សនកិច្ច​ដោយមាន​ធ្វើ​សន្និសីទ​សារ ព័ត៌មាន​មួយ​នៅវេលា​រសៀល​ថ្ងៃទី​៨ ខែវិច្ឆិកា ដើម្បី​បង្ហាញ​ពី​ការមើលឃើញ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី​នៅ​កម្ពុជា នៅ​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិ មនុស្ស​ប្រចាំ​កម្ពុជា ដែលមាន​អាសយដ្ឋាន នៅ​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន​៕