ខេត្តក្រចេះ ៖ បន្ទាប់ពីមានករណីពុលស្រាសបង្កឲ្យមានមនុស្សស្លាប់ និងធ្លាក់ខ្លួនឈឺជាបន្តបន្ទាប់ នៅថ្ងៃទី១ ខែ វិច្ឆិកា នេះ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងអាជ្ញាធរខេត្ត បានបើកវគ្គបណ្តុះបណ្តាល ស្តីពីបទ ដ្ឋានបច្ចេកទេស ក្នុងការផលិតស្រាសអង្ករ និងពន្យល់ពីផលប៉ះពាល់ដល់សុវត្ថិភាព និងសុខភាព ដល់អ្នកផលិត និងអ្នកលក់ស្រា នៅក្នុងខេត្ដក្រចេះ ។
លោក នី ឆុង ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្ដក្រចេះ បានបញ្ជាក់ថា បន្ទាប់ពីទទួលបានការបណ្ដុះបណ្ដាលហើយ អាជ្ញាធរបានបញ្ជាក់ទៅពលរដ្ឋទាំងអស់ មុននឹងបើកលក់ស្រាត្រូវមកសុំសិទ្ធិនៅមន្ទីរពាក់ព័ន្ធជាមុនសិន ដើម្បីបញ្ជាក់ពីបទដ្ឋានបច្ចេកទេស នៃការផលិតស្រាស របស់ពួកគាត់។
គួរបញ្ជាក់ថា ករណីពុលស្រា ស មួយ បានកើតឡើងនៅឃុំបឹងចារ ស្រុកសំបូរ ខេត្ដក្រចេះ និងឃុំកោះខ្ញែ បណ្ដាលឲ្យពលរដ្ឋ៥នាក់ស្លាប់ និង៧៨នាក់ទៀត ធ្លាក់ខ្លួនឈឺជាបន្ដបន្ទាប់៕