ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់លើកទី៣ នឹងធ្វើនៅខែឧសភា ឆ្នាំក្រោយ
ភ្នំពេញ ៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក និងក្រុមប្រឹក្សាខណ្ឌ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាកំណត់ធ្វើនៅថ្ងៃអាទិត្យទី២៦ ខែឧសភា ឆ្នាំ២០១៩ ។ នេះបើតាមសេចក្តីសម្រេចដែលចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨។
សូមជម្រាបថា កម្ពុជាបានរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ ចំនួន២លើករួចមកហើយ ដោយលើកទី១ នៅឆ្នាំ២០០៩ និងលើកទី២ នៅឆ្នាំ២០១៤ ពោលគឺធ្វើឡើងជារៀងរាល់៥ឆ្នាំម្តង៕