ដុត​កម្ទេចចោល​សាច់សត្វ​ក្រួច​ជាង ២​តោន​កន្លះ ដែល​នាំចូល​ពី​វៀតណាម
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 November, 2018 ក+ ក-

ភ្នំពេញ ៖ ​សាច់​គ្រួច​ខុសច្បាប់​ដែល​នាំចូល​ពី​ប្រទេស​វៀតណាម ប្រមាណ​ជាង ២​តោន​កន្លះ ត្រូវបាន​នគរ បាល ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​អគ្គស្នងការ​នគរបាល​ជាតិ សហការ​ជាមួយ​មន្ត្រី​កាំកុងត្រូល ធ្វើការ​រឹបអូស​ពី​ឈ្មួញ​ទុច្ចរិត និង​យកទៅ​ដុត​កំទេចចោល​។​

​ករណី​បង្ក្រាប​នេះ បានធ្វើ​ឡើងខណៈ​ឈ្នួ​ញ​កំពុង​ដឹក​តាម​រថយន្ត​១​គ្រឿង​ម៉ាក HYUNDIA ស្លាក​លេខ 3E 5868 នៅ​ចំណុច​ផ្លូវ ជា សុផារ៉ា សង្កាត់​ទួល​សង្កែ ខ​ណ្ឋ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ នៅវេលា​ម៉ោង​៥ និង​២០​នាទី​ទៀបភ្លឺ ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ កន្លងទៅនេះ​។​

​ក្រោយពី​ការត្រួតពិនិត្យ​សមត្ថកិច្ច​ចម្រុះ រកឃើញ​សាច់សត្វ​គ្រួច ប្រមាណ​ជាង ២​តោន​កន្លះ ដែល នាំចូល​ខុសច្បាប់ និង​បានសម្រេច​ដកហូត​រថ​យន្ត​យកទៅ​រក្សា​ទុកជា​បណ្តោះអាសន្ន និង​យក​សាច់សត្វ​ក្រូច​ទាំងអស់នោះ ទៅ​ដុត​បំផ្លាញចោល​នៅ​ទីលាន​ចាក់សំរាម​បឹង​ជើងឯក​។ ចំណែក អ្នកបើកបរ​រថយន្ត​ម្នាក់​បាន​នាំមក​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ដើម្បី​បន្ត​តាម​នីតិវិធី​៕