ភ្នំពេញ ៖ ទូក «ង» វែងជាងគេដែលផលិតដោយកូនខ្មែរត្រូវបានជាប់ឯតទគ្គកម្មពិភពលោក World Guinness Record ជាផ្លូវការហើយ នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។
ពិធីបំបែកកំណត់ត្រាពិភពលោកនេះ ធ្វើឡើងក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោកជំទាវ និងមានការចូលរួមពី លោក Pravin Patel អ្នកវិច្ឆ័យ World Guinness Record ដែលប្រារព្ធធ្វើនៅតំបន់អ្នកលឿង ត្រើយខាង កើត ស្ថិតនៅឃុំព្រែកខ្សាយ ស្រុកពាមរក៍ ខេត្តព្រៃវែង។
គួរជម្រាបជូនថា ទូក «ង» នេះ ត្រូវបានប្រសិទ្ធនាមថា «កម្ពោជិកបុត្តាខេមរាតរី» ដែលមានអត្ថន័យ ថា «ទូក ង របស់កូនខ្មែររស់នៅក្នុងដែនដីកម្ពុជា»។ទូកនេះ មានប្រវែង ៨៧,៣ម៉ែត្រ ទទឹង១,៩៤ ម៉ែត្រ និងជម្រៅ ០,៨ម៉ែត្រ ធ្វើពីឈើគគីរ ៦ដើម អាចផ្ទុកចំណុះបាន ១៧៩នាក់ ប្រើពេលផលិត១៩២ថ្ងៃ ក្រោយធ្វើពិធីក្រុងពាលី កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៨ ៕