ចាប់ខ្លួនមន្ត្រីយោធា​ម្នាក់ ពាក់ព័ន្ធ​ប្លន់​ប្រដាប់អាវុធ នៅ​ខេត្តកំពង់ស្ពឺ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 November, 2018 ក+ ក-

​ភ្នំពេញ ៖ មន្ត្រី​យោធា​ម្នាក់​ត្រូវបាន​កម្លាំង​នគរបាល​ព្រហ្ម​ណ្ឌ​កំរិតធ្ងន់​នៃ​ស្នងការ នគរបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​ស្នងការ​ខេត្តកំពង់ស្ពឺ ចាប់ខ្លួន​តាម​ដីកា​ពីបទ​លួច​មាន​ស្ថាន​ទំងន់ទោស​(​ប្លន់​ប្រដាប់ អាវុធ​) នៅ​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ រាជ​ធា​នៅ​ភ្នំពេញ រួច​បញ្ជូនទៅ​អនុវត្តន៍ នីតិវិធី បន្ត​នៅ ខេត្តកំពង់ស្ពឺ​។​

ការឃាត់ខ្លួន ក្រុមចោរប្លន់ នេះបានធ្វើឡើង កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅផ្លូវបេតុងលេខ៩៣z ភូមិផ្សារតូច សង្កាត់ទួលសង្កែខណ្ឌឫស្សីកែវខណៈ ដែលជនសង្ស័យ រួមទាំងភរិយា ជិះរថយន្តCRV មួយគ្រឿង ។

​ជនសង្ស័យ​ឈ្មោះ ហាក់ ឆាយ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជា​ន្ត្រី​យោធា​នៅ​អង្គភាព ៧០ ថា​នន្ត​ស័​ក្កិ ថ្នាក់​វ​រះ​សេនីយ៍​ត្រី ស្លាក់​នៅផ្ទះ​គ្មាន​លេខ​ផ្លូវ​៩៣z​ភូមិ​សាមគ្គី សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ និង មាន​ស្រុកកំណើត​នៅ​ភូមិ​កំពង់ក្តី ឃុំ​កំពង់​រាប ស្រុក​កោះសូទិន ខេត្តកំពង់ចាម​។​

​សមត្ថកិច្ច​ក៍បាន​បន្ត​ទៅ​ឆែកឆេរ​លំនៅឋាន​ជនសង្ស័យ ដោយ​ដកហូត​បាន​កាំភ្លើងខ្លី អាវុធខ្លី​២​ដើម គ្រាប់​ជាច្រើន​គ្រាប់ , ម៉ូតូ​PCX១​គ្រឿង​, កាត​គ្រី​រថយន្ត និង​ម៉ូតូ​១៤ ,​ស្លាក​លេខ​រថយន្ត​មួយគ្រឿង និង សំភារៈ​ពាក់​ព​ន្ធ័​មួយចំនួន​៕