សិ​ស្សាលា​បឋម​សឹ​ក្សា​ទន្លេ​បិទ ប្រមាណ​ជាង​៣៤​នាក់ពុល​ចំណីអាហារ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 November, 2018 ក+ ក-

ខេត្ត​ត្បូងឃ្មុំ ៖​សិស្ស​សាលារៀន​បឋមសិក្សា​ទន្លេ​បិទ ស្ថិតនៅ​ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ បាន​ដួលសន្លប់​ជា​បន្តបន្ទាប់​ខ្លះ​ក្អួតចង្អោរ​ផ្ទួនៗ​គ្នា បន្ទាប់ពី​បរិភោគ​ចំណីអាហារ​ដែល​លក់​នៅក្នុង បរិវេណ​សាលា បង្កអោយមាន​ការភ្ញាក់ផ្អើល កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ ហើយ​កំពុង សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ ខេត្តកំពង់ចាម​។

​ប្រភពព័ត៌មាន​ពី​សិក្សា​នុ​សិស្ស​រងគ្រោះ​បាន​ឲ្យ​ដឹងថា ពេលព្រឹក​ក្នុង​ថ្ងៃកើតហេតុ ពួកគេ​បាន មក​សាលារៀន​ដូច​ធម្មតា រហូត​ដល់ពេល​ចេញលេង​ម៉ោង ៩៖១៥​នាទី​ព្រឹក ពួកគេ​បាននាំគ្នា​ទៅ ទិញ​នំចំណី​ដែល​លក់​នៅក្នុង​សាលា​ហូប​ជាធម្មតា​។
​ប្រភព​បាន​បន្តថា ក្រោយ​ហូប​នំចំណី​រួច ក៏​នាំគ្នា​ចូលរៀន​វិញ រំលង​បាន​ប្រហែល ១០​នាទី ក្រោយមក ក៏មាន​អារម្មណ៍​ថា ថប់ដង្ហើម តឹងទ្រូង ហើយក៏​ក្អួតចង្អោរ​បន្តបន្ទាប់​គ្នា និង​មានះ​អ្នកខ្លះ ដួល​រហូត​សន្លប់​ទៀតផង ។

​តាម​ការបំភ្លឺ​ពី​សិស្ស​រងគ្រោះ បាន​បញ្ជាក់ថា មុនពេល​មាន​អាកា​រៈ​ក្អួតចង្អោរ​នេះ គឺ​ពួកគេ បាន​ញ៉ាំ​បាយ ខ្លះ​ផឹកទឹក​សា​មូរ៉ា​យ ខ្លះ​ញ៉ាំ​ប្រហិត ក្រោយមក​ក៏មាន​អាកា​រៈ​បែបនេះ​តែម្តង​។​បន្ទាប់ ពី​ឃើញ​សភាពការណ៍​បែបនេះ លោកគ្រូ អ្នកគ្រូ បា​នប​ញ្ចូ​ន​សិស្សានុសិស្ស​ទៅ​មណ្ឌល​សុខភាព ដោយមាន​សភាព​ធ្ងន់ធ្ងរ នឹងមាន​ចំនួន​សិស្ស​ពុល​ច្រើន​ផង​នោះ ទើប​មណ្ឌល​សុខភាព ឃុំ​ទន្លេ​បិទ ក៏បាន​រៀបចំ​ឲ្យ​មន្ត្រី ជំំ​នា​ញ​ចុះ​ធ្វើការ​ស្រាវជ្រាវ​លើ​បញ្ហា​នេះ​ជាបន្ទាន់​ផងដែរ និង​បាន​អញ្ជើញ អ្នក គ្រូ ដែល​បាន​លក់​ចំណីអាហារ​ទាំងអស់ ទៅធ្វើ​ការសាកសួរ នឹង​យក​វត្ថុតាង មានដូចជា សា​មូរ៉ា​យ បាយ ប្រហិត នឹង​នំចំណី​ផ្សេងៗ​ទៀត ដើម្បី​ស្វែងរក​មូលហេតុ​នៃ​ការពុល​នេះ ។

​តាមរយៈ​ការពុល​ចំណីអាហារ នៅក្នុង​សាលារៀន​នេះ មាតាបិតា ជា​អាណាព្យាបាល​សិស្ស បានស្នើរ​ដល់​អាជ្ញាធរ​ដែល​ពាក់ព័ន្ធ​ទាំងអស់ មេត្តាជួយ​ចុះ​ត្រួតពិនិត្យ​មើល​រាល់​នំចំណី ដែល​លក់ នៅតាម​សាលា​រៀល​ទាំងអស់ អោយបាន​ត្រឹមត្រូវ​នឹង​ច្បាស់លាស់ មុននឹង​ដាក់លក់​អោយ​សិស្ស ទិញ​បរិភោគ​។​រហូតមកទល់​ម៉ោង​១​រសៀល ថ្ងៃ​ដដែល ក្មេងៗ ពុល​ចំណីអាហារ មិនទាន់​ធូរស្បើយ នៅឡើយ​ទេ ប៉ុន្តែ​មិនមាន​សិ​ស្សាន​សិស្ស ឬ​អ្នកណាម្នាក់​រងគ្រោះ​ដល់​ស្លាប់​នោះឡើយ​៕