កប់យោបល់ ! ដាក់​គ្រឿងចក្រ​បូម​ខ្សាច់​លក់​អត់​ច្បាប់​ជាង​១​ខែ ហើយ​រារាំង​អ្នកកាសែត​មិន​ឲ្យ​ចូល​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 November, 2018 ក+ ក-

​ខេត្តកំពង់ឆ្នាំង ៖ អាជីវកម្ម​បូម​ខ្សាច់ គ្មាន​ច្បាប់​អនុ​ញ្ញា​ត្តិ​មួយកន្លែង ដែល​ធ្លាប់​ដាក់​បា​រ៉ា​ស់ រារាំង​ក្រុម អ្នកសារព័ត៌មាន មិនអោយ​ចូល​ថត​ផ្តិត​យក​ព័ត៌មាន កាលពីពេល​កន្លង​ទៅនោះ នៅ​ព្រឹក​ថ្ងៃទី​១៦ ខែ វិច្ឆិកា ឆ្នាំ​២០១៨ នេះ ត្រូវបាន​អនុ​ញ្ញា​ត្តិ​អោយ​អ្នកសារព័ត៌មាន​ចូល​ថត​ផ្តិត​យក​រូបភាព​ហើយ ដើម្បី បញ្ជាក់​ការពិត ថាៈ តើ​នៅ​ទំនប់​កុមារ ស្ថិតនៅ​ក្នុងភូមិ​អ្នកតា​ហាង ឃុំ​កំពង់ត្រឡាច ស្រុក​កំពង់ត្រឡាច នោះ​មាន​អាថ៌កំបាំង​អ្វី​ដែរឬទេ ? ។

​លោក ស៊ិន សារ៉ាត់ ដែល​តាំងខ្លួន​ជា​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ទំនប់​កុមារ ក្នុងភូមិ ឃុំ​ខាងលើ បាន​និយាយ​ឲ្យ​ដឹងថា​៖ សហគមន៍​លោក នៅ​មិនទាន់​មានច្បាប់​ពី​ក្រសួងមហាផ្ទៃ​នោះទេ ហើយ​លោក ក៍​មិនមែនជា​ប្រធាន​សហគមន៍​នោះដែរ គ្រាន់តែ​ជា​តំណាងអោយ​ប្រជាពលរដ្ឋ​តែប៉ុណ្ណោះ ។ លោក បានបញ្ជាក់​ថាៈ​ដោយសារតែ​កង្វះខាត​ទឹកជា​រៀងរាល់ឆ្នាំ ទើប​ក្នុងនាម​លោក​ជា​តំណាងអោយ សហ គម​ន៍ បានធ្វើ​កិច្ចព្រមព្រៀង​ជាមួយ​លោក រឿន ថា​វរិ​ទ្ឋ ដែលជា​សប្បុរស​បាន​យល់ព្រម​ជួយ​ជួសជុល ទំនប់​ប្រវែង​១.៧០០​ម៉ែត្រ ធ្វើ​ទ្វារ​ទឹក ២​កន្លែង និង​ស្តា​របឹង​អោយ​ជ្រៅ​ដើម្បី​តំកល់​ទឹក​ទុក​ធ្វើស្រែ​ប្រាំង ចំនួន​១.៣៣០​ហិកតា អោយបាន​គ្រប់គ្រាន់​។

​ចំណែក​លោក រឿន ថា​វរិ​ទ្ធ ជា​ម្ចាស់​ការដ្ឋាន​កំពុង​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​លក់ នៅក្នុង​បឹង​ទំនប់ កុមារ បានអោយដឹងថា ៖ លោក​មិនទាន់​មានច្បាប់​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​នៅឡើយ​ទេ ថ្វីបើ​លោក​ដាក់ គ្រឿងចក្រ​បូម​ខ្សាច់​រយៈពេល​ជាង​១​ខែ​ទៅហើយ​ក្តី តែ​ពេលនេះ លោក​បាន​សុំច្បាប់​ទៅ​មន្ទីរ​រ៉ែ និង ឋា​ម​ពល និង​ខណ្ឌ​រដ្ឋបាល​ជល​ផល នៃ​មន្ទីរ​កសិកម្ម​ខេត្ត​រួចហើយ តែ​មិនទាន់​ឃើញ​ច្បាប់​នេះ​ធ្លា​ក់មក ទេ ។ មានន័យថា រយៈពេល​ជាង​១​ខែ​នេះ លោក​បាន​បូម​ខ្សាច់​លក់​អត់​ទាន់​មានច្បាប់ អាជីវកម្ម​នោះ ឡើយ ប៉ុន្តែ​មានច្បាប់​ជួសជុល​ទំនប់ និង​ស្តា​របាត​អាង ។ ចំពោះ​រឿង​ហាម​អ្នកកាសែត មិន​អោយចូល កាលពី​ពេលមុន លោក​ថា មកពី​អ្នកកាសែត​មិនបាន​សុំ​ការអនុញ្ញាត​ពី​លោក​ជាមុន ហើយ​ពេល​ឃើញ អ្នកកាសែត​មក​ច្រើន អ្នកយាម​ការពារ​ការ​ដ្ឋា​ន​មិនអាច​អោយចូល​ទេ ហើយ​ពេលនោះ​លោក​ក៏​មិន​នៅ ដែរ​។ លោក រឿន ថា​វរិ​ទ្ធ បាន​បញ្ជាក់ថា ចាប់ពី​ថ្ងៃនេះ​ទៅ ប្រសិនបើ​អ្នកកាសែត​ចង់​ចូល​យក​ព័ត៌មាន នៅទីនេះ លោក​នឹង​អនុញ្ញាត​គ្រប់ពេលវេលា ដែល​គ្រាន់តែ​បង្ហាញ​កាត​កាសែត គឺអាច​ចូល​យក​ព័​ត៌ មាន បាន​ហើយ ។​

. លោក អ៊ុក រស់ ប្រធាន​មន្ទីរ​រ៉ែ និង​ឋា​ម​ពល ខេត្តកំពង់ឆ្នាំង បានអោយដឹងថា ក្រោយពី​ក្រុម​ការ ងារ​មន្ទីរ និង​ក្រសួង បាន​ចុះ​ពិនិត្យ​ការដ្ឋាន​ខាងលើនេះ​រួចមក គឺជា​អាជីវកម្ម​បូម​ខ្សាច់​យកទៅលក់ ហេតុនេះ​ត្រូវតែ​រត់​ច្បាប់ និង​ត្រូវ​បង់​សួយ​សារ​ត្រឹមត្រូវ​តាម​កំណត់​ច្បាប់ ។

​តាម​ការពិត តាមផ្លូវ​ច្បាប់ គឺ​មន្ទីរ​អាច​បិទ​អាជីវ​កម្មនេះ​បាន ប៉ុន្តែ​តាម​សំណូមពរ​ប្រជាពលរដ្ឋ​ថាៈ អត់​ទឹក​ធ្វើស្រែ​ទើប​មន្ទីរ​អាច​អនុញ្ញាតអោយ​បូម​ខ្សាច់​បានតែ​មិន​អុន​ញ្ញាត​អោយ​ដឹក​ខ្សាច់​ចេញទៅ​លក់បាន​នោះឡើយ លុះត្រាតែ​ក្រុមហ៊ុន​នេះ រត់ការ​បាន​អាជ្ញា​ប​ណ្ណ័​ត្រឹមត្រូវ​សិន​។ ចំណែក​លោក សោម ភិ​រុណ នាយ​ខណ្ឌ​រដ្ឋ​បាន​ជលផល ដែល​ទើបតែ​ចូលនិវត្តន៍​បានបញ្ជាក់​ថា លោក​មិន​បានឃើញ ក្រុម ហ៊ុន​ខាងលើនេះ មកសុំ​ច្បាប់​បូម និង​ស្តា​របឹង​ទំនប់​កុមារ​ពី​ខណ្ឌ​រដ្ឋបាល​ជលផល​នៅឡើយ​ទេ ។​
ជុំវិញ​ករណី​ខាងលើនេះ គឺ​ពិតណាស់ ក្រុមហ៊ុន រឿន ថា​វរិ​ទ្ឋ ពិតជា​គ្មាន​ច្បាប់​អនុ​ញ្ញា​ត្តិ ធ្វើ អាជីវកម្ម​បូម​ខ្សាច់​នោះទេ តែមាន​ច្បាប់​របស់​សហ​គម​ន៍ ហើយ​សហគមន៍​នេះ ក៏​គ្មាន​សេចក្តី សម្រេច ណាមួយ​របស់​ក្រសួងមហាផ្ទៃ​នៅឡើយ គឺ​បាន​ត្រឹម​ដាក់​សុំ​ទៅ​មន្ទីរ​ធនធានទឹក និង​អភិបាលខេត្ត ដោយ​សុំ​ជួសជុល​ជំ​នប់ និង​ស្តា​របាត​អាង​តែប៉ុណ្ណោះ ៕