​លួច​រថយន្ត​ធុន​ដ្រា​ពី​ស្រុក​ជើងព្រៃ បើក​រត់​បង្ក​គ្រោះថ្នាក់​នៅ​ក្រុង​កំពង់ចាម ទើប​ឈប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 November, 2018 ក+ ក-

​ខេត្តកំពង់ចាម ៖ ជ​នស​ង្ស​យ័​ម្នាក់​បានធ្វើ​សកម្មភាព​លួច​រថយន្ត​ពី ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម ហើយ​បើក​មកដល់​ក្រុង​កំពង់ចាម ក៏​ភ័យ​ស្លន់ស្លោ បើក​បុក និង​គៀរ​រថយន្ត​ចំនួន ២​គ្រឿង និង​ក៏​ជ្រុល​ឡើង​ឃឿន​សួនច្បារ ផ្លូវភ្លោះ​បុក​គល់​ដូង​ជាប់គាំង ទើប​ឈប់​ទៅមុខ​លែងរួច ហើយ​ត្រូវ​សមត្ថ កិច្ច​ក្របួច​ជាប់​នាំខ្លួន​យកទៅ​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ចាម ដើម្បី​សាកសួរ និង​បំពេញ​សំណុំ ឯកសារ​តាម​នីតិវិធី​។

​ប៉ូលិស​បានអោយដឹងថា លួច​រថយន្ត​បើក​រត់​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​នេះ បានកើត ឡើង​នៅ​ថ្ងៃទី ១៧​ខែ វិ​ច្ឆី​កា ឆ្នាំ​២០១៨ វេលា​ម៉ោង ៧ និង ២៥​នាទី ចំណុច​មុខ​សាលារៀន វាល វង់​ចាស់ ស្ថិតក្នុង​ភូមិ​ទី​4 សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ។

គ្រោះថ្នាក់​ចរាចរណ៍​នេះ បង្កឡើង​រវាង រថយន្ត​ម៉ាក​ធុន​ដ្រា ពណ៌ ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AA.1886 បើកបរ​ដោយ​ជណសង្ស័យ ឈ្មោះ ជា វ៉ាន់ឌី ហៅ​ទី ភេទ​ប្រុស អាយុ​31​ឆ្នាំ រស់នៅ​ភូមិ​ទី​5 សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ខេត្ត កំពង់ចាម បាន​បើក​មក​បុក​រថយន្ត​ម៉ាក​ធុន​ដ្រា ពណ៌ ស ដូចគ្នា ស្លាក​លេខ ភ្នំពេញ 2Ai. 8485 ដែល​ចត​ឈប់​ស្ងៀម​របស់​ឈ្មោះ វ៉ា ពេជ្រ ភេទ​ប្រុស អាយុ​44​ឆ្នាំ នៅ​ភូមិ​ទី​9 សង្កាត់​វាលវង់ ក្រុង កំពង់ចាម ខេត្តកំពង់ចាម ។

​បន្ទាប់មក​រថយន្ត​បង្ក​បាន​បើក​ប៉ះ​ជាមួយ​រថយន្ត​ម៉ា​កវី​ហ្គោ​ហ៊ី​លុច ពណ៌​ទឹកប្រាក់ ស្លាក​លេខ ភ្នំពេញ 2X. 6858 ដែល​ចត​ឈប់​ស្ងៀម​មួយគ្រឿង​ទៀត​ជា​របស់​ឈ្មោះ អ៊ា​ម ម៉ូ​វ​ហ៊ាង ភេទ​ប្រុស អាយុ 43​ឆ្នាំ នៅ​ភូមិ​ទី​4 សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ខេត្តកំពង់ចាម ។

​ប៉ូលិស​បាន​បន្តថា ក្រោយពេល​កើតហេតុ​រថយន្ត​ម៉ាក​ធុន​ត្រា បង្ករ​មិន​ឈប់​នៅ​កន្លែងកើតហេតុ​ទេ គឺ បាន​បើករថយន្ត​រត់គេច ទៅ​ឡើងលើ សួនច្បារ​ភ្លាះ មុខ​ធនាគារ​ចាស់ ទើប​ឈប់​។ ប៉ូលិស​បាន បន្ត ថា​គ្រោះថ្នាក់​នេះ បណ្តាលអោយ​ខូចខាត​រថយន្ត​ចំនួន 3​គ្រឿង កំរិត​ស្រាល និង​បាក់​ដើម​ស្លា 2 ដើម ។​ក្រោយពេល​កើតហេតុ ផ្នែក​ជំនាញ​ចរាចរណ៍​ក្រុង​កំពង់ចាម​បាន​យក​អ្នកបើកបរ និង​វត្ថុតាង មក​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ចាម ហើយ​ធ្វើការ​ស្រាវជ្រាវ ទើប​យើង​បានដឹងថា រថយន្ត​ម៉ាក ធុន​ត្រា ស្លាក​លេខ ភ្នំពេញ 2AA.1886 ជា​កម្មសិទ្ធិ​របស់​ឈ្មោះ ផល ឈួ​ង ភេទ​ប្រុស អាយុ​33​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្គន់ ឃុំ​សូ​ទឹប ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម ដែល​ត្រូវ​ជនសង្ស័យ​ឈ្មោះ​ជា វ៉ាន់ឌី ហៅ​ទី នេះ បាន​លួច និង​បើក​មក​ក្រុង​កំពង់ចាម ហើយ​បាន​បង្កអោយមាន​គ្រោះថ្នាក់​ចរាចរណ៍ នេះ តែម្តង ។

​លោក ផល ឈួ​ង ជា​ម្ចាស់​រថយន្ត​ម៉ាក ធុន​ដ្រា បាន​បញ្ជាក់ថា នៅមុន​ថ្ងៃកើតហេតុ លោក បាន យក​រថយន្ត ធុន​ដ្រា ខាងលើនេះ ទៅ​ផ្ញើទុក​នៅផ្ទះ​បងប្រុស​បង្កើត​ឈ្មោះ ផល ណា​រិ​ទ្ធ ភេទ ប្រុស អាយុ​35​ឆ្នាំ នៅ​ភូមិ​ស្តើង​ជ៍័យ ឃុំ​សូ​ទឹប ស្រុក​ជើងព្រៃ ដែលមាន​ចំងាយ​ប្រហែល​៥​គីឡូម៉ែត្រ ពី​ផ្ទះ​របស់ខ្លួន​។ លុះ​ព្រឹក​ឡើង​ថ្ងៃទី​17 ខែវិច្ឆិកា ឆ្នាំ​2018 បងប្រុស​របស់លោក​ទូរស័ព្ទ​មក​ប្រាប់ថា ឈ្មោះ ទី បាន​លួច​យក​ឡាន​នេះ​ជិះ​មក​ខេត្តកំពង់ចាម បាត់​ហើយ​។ តាម​បងប្រុស​របស់​ម្ចាស់​រថយន្ត​ម៉ាក​ធុន​ដ្រា បាន​ប្រាប់ថា នៅ​ព្រឹក​ថ្ងៃកើតហេតុ គាត់ បាន​ទុក​សោរ ឡាន នោះ​នៅក្នុង​ម៉ូតូ​កង់​3 ហើយក៏​ដើរចូល​ក្នុង​បន្ទប់ទឹក ពេលចេញ​មកវិញ ស្រាប់តែ​ឃើញ​ឈ្មោះ ទី បើកឡាន​នេះ​ចេញទៅ ហើយ​ក្រោយមក​ក៏​ឮថា​បាន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ក្រុង​កំពង់ចាម តែម្តង​។ ប៉ូលិស​បាន​បញ្ជាក់ថា ករណីនេះ ផ្នែក​ជំនាញ​ចរាចរណ៍ និង​ផ្នែក​ជំនាញ​ព្រហ្មទណ្ឌ​ក្រុង កំពង់ចាម កំពុង​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ដើ​ម្ប​ចាត់ការ​តាម​នីតិវិធី​៕