រដ្ឋមន្ត្រី​ហាមប្រាម​ម្ចាស់​អាជីវកម្ម​ ​កុំដំឡើងថ្លៃ​ក្នុង​ថ្ងៃបុណ្យ​សមុទ្រ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 November, 2018 ក+ ក-

កោះកុង ៖ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បានដាក់​បម្រាម​ដល់​ម្ចាស់​សណ្ឋាគារ ផ្ទះសំណាក់ និង​កន្លែង​លក់​អាហារ​ដំឡើងថ្លៃ ក្នុង​ពិធីបុណ្យ​សមុទ្រ ដែល​នឹង​ប្រារព្ធ នៅ​ថ្ងៃទី​១៤-១៦ ខែធ្នូ ឆ្នាំ​២០១៨ ខាងមុខនេះ​។ ឯ​.​ឧ​. បាន​អំពាវនាវ បែបនេះ ធ្វើឡើង​នៅក្នុង​ជំនួប​អភិបាលខេត្ត​កោះកុង​លោកស្រី មិថុនា ភូ​ថង កន្លងមក​។​

​លោកស្រី មិថុនា ភូ​ថង បាន​និយាយថា ក្រៅពី​ទៅលេង​បុណ្យ​សមុទ្រ​នេះ ភ្ញៀវទេសចរ​កម្ពុជា ក៏​អាច​ឆ្លងទៅ​ទស្សនា និង​ស្នាក់នៅ​ខេត្ត​ត្រាច ប្រទេស​ថៃ​ផងដែរ​។​ក្រុមការងារ​ខាង​ភាគី​កម្ពុជា ក៏បាន សម្របសម្រួល​ជាមួយ​ភាគី​ថៃ​ដើម្បី​អនុញ្ញាតឱ្យ​ភ្ញៀវទេសចរ​ពី​កម្ពុជា​ដែល​មក​ទស្សនា​បុណ្យ​សមុទ្រ នៅ​ខេត្តកោះកុង អាច​ឆ្លងទៅ​ទស្សនា​នៅ​ខេត្ត​ត្រាច ប្រទេស​ថៃ និង​ស្នាក់នៅ​ទីនោះ​បាន​។ គួររំលឹកថា បុណ្យ​សមុទ្រ​ឆ្នាំនេះ នឹង​ប្រារព្វ​ធ្វើឡើង​នៅ​ខេត្តកោះកុង រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៤-១៦ ខែធ្នូ ខាងមុខ ៕