រដ្ឋបាលខេត្ត​បាត់ដំបង បាន​ដោះស្រាយ​បញ្ចប់​ជម្លោះដីធ្លី​ដ៏​រ៉ាំរ៉ៃ​ជិត​២០​ឆ្នាំ​ក្នុង​ឃុំ​ឃ្លាំង​មាស
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 November, 2018 ក+ ក-

​បាត់ដំបង ៖ ជម្លោះដីធ្លី​ប្រមាណ​ជិត​២០​ឆ្នាំ​រវាង​ប្រជាពលរដ្ឋ​នៅ​ភូមិ​បឹង​សង្កែ​និង​ភូមិ​ទួល​ស្នួល ក្នុង​ឃុំ​ឃ្លាំង​មាស ស្រុក​ប​វេ​ល នៃ​ខេត្តបាត់ដំបង ដែលមាន​ផ្ទៃដី​សរុប​ប្រមាណ​២៨៤​ហិកតា ត្រូវ បាន បញ្ចប់​ហើយ​កាលពី​ល្ងាច​ថ្ងៃទី​១៩​ខែវិច្ឆិកា​នេះ​នៅ​ចំពោះមុខ លោក ងួន រតនៈ អភិបាល​នៃ គណៈ​អភិបាល​ខេត្តបាត់ដំបង នា​សាលប្រជុំ​សាលាខេត្ត តាមរយៈ នៃ​ការ សម្របសម្រួល​ដោយ​តំណាង ភាគី​ម្ខាង បានទាមទារ កាន់ កាប់​ដី និង ភាគី​ម្ខាង​ទៀត​ទាមទារ​ថវិកា​ដើម្បី​ជា​ថ្នូរ​នឹង​ការប្រគល់​ដីជូ​ន​…​។​

ការទទួលយក​នឹង​ត្រូវរ៉ូវ​គ្នា​នេះ គឺធ្វើឡើង​តាមរយៈ​នៃ​យន្តការ គណៈកម្មការ​ខេត្ត​ដោះស្រាយ ទំនាស់​ដីធ្លី រវាង​ប្រ ជា​ពលរដ្ឋ​ភូមិ​បឹង​សង្កែ និង ភូមិ​ទួល​ស្នួល ឃុំ​ឃ្លាំង​មាស​ស្រុក​ប​វេ​ល ដែល​ដឹក នាំ ដោយ​ឯ​.​ឧ សឿ​ម ប៊ុន​រិ​ទ្ធិ អភិ​បា ល​រង​ខេត្តបាត់ដំបង និង​ជា​ប្រធាន​គណៈកម្មការ យន្តការ ខាង លើ​នេះ ជាច្រើនលើក​ច្រើនសារ និង​រិះរក​នូវ​គន្លឹះ​យុទ្ធសាស្ត្រ ដើម្បី​ធ្វើ​ឲ្យ​ភាគី​ជម្លោះ​ទាំងសងខាង ទទួលបាន​នូវ​ភាព​សុ​ក្រិ​ត្យ យុត្តិធម៌ ដោយ​គ្មាន​អ្នកឈ្នះ គ្មាន​អ្នកចាញ់​រហូត​ឈានដល់ ការកំណត់ ឯកភាពគ្នា​ឲ្យ​ក្រុមការងារ​ចុះ​ធ្វើការ​វាស់វែង​បង្ហាញ​ព្រំដី​ពី​ភាគី​វិវាទ និង ធ្វើការ​ប្រកាស​បិទ​ផ្សាយ តាម នីតិវិធី​ច្បាប់ និង​ដោះស្រាយ​តទល់​រវាង​ភាគី​និង​ភាគី​។​

នេះ​បើតាម​ការលើកឡើង​រប​ស់​ឯ​.​ឧ​អភិបាលរង​ខេត្ត​សឿ​ម ប៊ុន​រិ​ទ្ធិ និង​ជា ប្រធាន​គណៈ កម្ម​ការ​ខេត្ត ដោះ​ស្រា យ​ទំនាស់​ដីធ្លី​ខេត្តបាត់ដំបង នៅក្នុង​កិច្ចប្រជុំ​បញ្ចប់ នូវ​ករណី​វិវាទ​ជម្លោះដីធ្លី ដែល​បាន​កើតឡើង​តាំងពី​ឆ្នាំ​២០០១​មកម្ល៉េះ​។​ហើយ​ទំនាស់​នេះ​អាជ្ញាធរ​នៃ​រដ្ឋបាល​ខេត្តបាត់ដំបង តែងតែ​ខិតខំ​ព្យាយាម ក្នុងការ​រិះរក នូវ​ដំណោះស្រាយ​ដើម្បី​បញ្ចប់​ជម្លោះ​នេះ ចាប់តាំងពី​ឆ្នាំ​២០០៤ រហូតមក​។ តាមរយៈ នៃ​យន្ត​ការចុះ​ដោះស្រាយ និង​គណៈកម្មការ​ខេត្ត​ដោះស្រាយ​ទំនាស់​ដីធ្លី ខេត្ត​។ លោក​អភិបាលរង​ខេត្ត​ក៏បាន​គូសបញ្ជាក់​ឲ្យ​ដឹង​បន្ថែមទៀតថា​ការបញ្ចប់​វិវាទ​ទំនាស់​ដីធ្លី​ទាំងស្រុង​ន​ថ្ងៃនេះ រវាង ប្រជាពលរដ្ឋ​ទាំង​២​ភូមិ​ខាងលើ គឺ​៖​ខាងដើម​បណ្តឹង ចំនួន​៦៤​នាក់ និង​ចុង​បណ្តឹង ១០៩ នាក់ ស្មើ​និង​១០៣​ក្បាលដី​។ ដោយ​ក្នុងនោះ បណ្តឹង​មាន​៩១​នាក់​និង​ក្រៅ​បណ្តឹង​១៨​នាក់ មាន​ផ្ទៃដី​សរុប​ប្រមាណ ២​លាន​៤៨៧​ពាន់​៣៩៤​ម៉ែត្រក្រឡា (​ប្រមាណ ២៨៤​ហិកតា​)​។​

ក្នុង​កិច្ចប្រជុំ​បញ្ចប់​នូវ​ទំនាស់​ដីធ្លី​នេះ លោក ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង បាន​ថ្លែង​នៅ ចំពោះមុខ​បងប្អូន​នៃ​ភាគី​ជម្លោះ​ដែល​មកពី​”​ភូមិ​បឹង​សង្កែ​”​និង​ភូមិ​ទួល​ស្នួល​” ឃុំ​ឃ្លាំង​មាស ស្រុក ប​វេ​ល​នៃ​ខេត្តបាត់ដំបង​ថា​ករណី​កើតមាន​កន្លងមកនេះ​អាជ្ញាធរខេត្ត​បាន​ខិតខំ​យកចិត្តទុកដាក់​ណាស់​ក្នុងការ​ប្តេជ្ញាចិត្ត ដើម្បី​ធ្វើ​ឲ្យ​កិច្ចការ​នេះ​ឈានទៅ​សម្រេច​នូវ​បំណងប្រាថ្នា​របស់​បងប្អូន និង​បញ្ឈប់ នូវ​បញ្ហា​ការលំបាក និង​ពេលវេលា​សព្វបែបយ៉ាង​រប​ស់បង​ប្អូន​។ លោក​អភិបាលខេត្ត បាត់ដំបង ក៏បាន​កោតសរសើរ​ដ​ល់​ក្រុម ការងារ​ចុះ​ដោះស្រាយ​ទំនាស់​ដីធ្លី ដែល​បាន​ជួយ សម្រប សម្រួល​ជូន​បងប្អូន​ជា​ភាគី​ជម្លោះ​ទាំងអស់​ឲ្យ​ខិតខំ​លះ​ប ង់​នូវ​ភាពជា​ឧបសគ្គ ដើម្បី​លះបង់ ធ្វើ​សម្បទាន សម្រួល​ឲ្យ​គ្នា​ទៅវិញទៅមក​ក្នុងការ​បញ្ចប់​នូវ​វិវាទ​ជម្លោះដីធ្លី​នេះ​…​។​

ជាមួយគ្នានេះ លោក ងួន រតនៈ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង ក៏បាន​ជំរុញ និង​កំណត់​ឲ្យ​ក្រុមការងារ​នៃ​យន្តការ​ដោះស្រាយ​ដីធ្លី​និង​អាជ្ញាធរ រដ្ឋបាល​ស្រុក​ឃុំ និង​មន្ទីរជំនាញ ចុះ​ធ្វើ​កិច្ចការ​បន្ត​ឲ្យ​បាន​ឆាប់ កាន់តែ​លឿន​និង​រហ័ស ក្រោយពី​បានបញ្ចប់​ទំនាស់​នេះ ស្នើ​ឲ្យ អាជ្ញាធរ មូលដ្ឋាន​និង​មន្ទីរ​សុរិយោដី ត្រូវ​ចុះទៅពិនិត្យ​ដើម្បី​កែតម្រូវ​ពី នីតិវិធី​ក្នុងការ​ផ្តល់ជូន​នូវ ប័ណ្ណ កម្មសិទ្ធិ​ដីធ្លី​ដល់​ពួកគាត់​ទាំងនេះ​ឲ្យ​បាន​ឆាប់​បំផុត ក្នុងន័យ ៖ ក្រោយ​បញ្ចប់​នូវ​ទំនាស់ ត្រូវ​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ឲ្យ​គាត់ ហើយ​ពួកគាត់​ត្រូវតែ​បានទទួល​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ភ្លាមៗ ដោយ​ឆាប់ រហ័ស​បំផុត​។​ដូចនេះ​អាជ្ញាធរ​ស្រុក និង​មូលដ្ឋាន​ឃុំ ត្រូវបំពេញ​ការងារ​នេះ​ឲ្យ​សកម្ម ដើម្បី​ជួយ​បង ប្អូន​ទាំងនេះ ទទួលបាន​នូវ​ភា ព​ស្របច្បាប់​ក្នុងការ​កាន់កាប់​ដីធ្លី របស់គាត់ ក្រោយពី​បានបញ្ចប់ ជម្លោះ​៕.