រដ្ឋមន្ត្រី​ការទូត​កម្ពុ​ជា ប្រាប់​មន្ត្រី​ទូត​អាមេរិក ថា កម្ពុជា​មិន​អនុញ្ញាត​ឱ្យមាន​ទ័ព​បរទេស​ទេ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 November, 2018 ក+ ក-

​ភ្នំពេញ ៖ លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា បាន​ប្រាប់​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ថា តាម​រដ្ឋធម្មនុញ្ញ កម្ពុជា​មិន​អនុញ្ញាត​ឱ្យមាន​វត្តមាន​កងទ័ព​បរទេស​នៅលើ​ទឹកដី​របស់​កម្ពុជា​ទេ ហើយក៏​មិន​អនុញ្ញាតឱ្យ​កងទ័ព​កម្ពុជា នៅ​លើដី​ប្រទេស​ដទៃ​នោះដែរ លើកលែងតែ​បេសកកម្ម​មនុស្សធម៌ ក្រោម​ទង់​របស់​អង្គការសហប្រជាជាតិ​។

​គួរ​បញ្ជាក់ថា ការបញ្ជាក់​ជំហ​ជាថ្មី​របស់​របស់​រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុ​ជា ធ្វើឡើង​បន្ថែម​លើ​ប្រតិកម្ម​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដែលថា កម្ពុជា​មិន​អនុញ្ញាត​ដាច់ខាត​ឱ្យ​កងទ័ព​បរទេស​ណា​មក​បោះ​មូលដ្ឋានទ័ព និង​ច្បាំង​គ្នា​នៅលើ​ទឹកដី​កម្ពុជា ដូច​កាលពី​អតីតកាល​ទេ និង​មិនត្រូវ​ការឱ្យ​យក​កម្ពុជា​ធ្វើជា​ទីលាន​សាកល្បង​មនោគមន៍វិជ្ជា ឬ អាវុធ​ឡើយ​៕