អភិបាលខេត្ត​បាត់ដំបង ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ប្រព័ន្ធ​ប្រឡាយ​ក្នុងស្រុក​ថ្មគោល​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 November, 2018 ក+ ក-

បាត់ដំបង ៖ ប៉ុន្មាន​ថ្ងៃនេះ ដោយ​មានការ​ត្អូញត្អែរ ពី​ប្រជាកសិករ​រស់នៅក្នុង​ភូមិ​មួយចំនួន​នៃ​ឃុំ​អន្លង់​រុន ស្រុក​ថ្មគោល​ខេត្តបាត់ដំបង​តាមរយៈ​អាជ្ញាធរ​ស្រុក​នៅ​នោះ​ផង​នោះ​។ លោក ងួន រតនៈ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង បាន​ដឹកនាំ​អស់លោក​ដែលជា​ប្រធាន​មន្ទីរជំនាញ​ពាក់ព័ន្ធ សំខាន់ៗ​មួយចំនួន​ក្នុង​ខេត្ត ដើម្បី​ចុះ​ត្រួតពិនិត្យ​ពី​ស្ថានភាព ប្រព័ន្ធ​ប្រឡាយ​ស្រោចស្រព​មួយចំនួន​ដែល​ត្រូវបាន​ប្រជា​
​កសិករ​នៅក្នុង​ភូមិ​ចំនួន​០៣​ភូមិ ស្ថិតក្នុង​ឃុំ​អន្លង់​រុន និង​លោក គឹម វណ្ណៈ អភិបាលស្រុក​ថ្មគោល បាន​រាយការណ៍​ឲ្យ​រដ្ឋបាលខេត្ត​បាត់ដំបង​ថ្មីៗ​នេះ​ថា មាន​ដំណាំ​ស្រូវ​ប្រជា កសិករ​ប្រមាណ​ជិត​១.០០០​ហិកតា កំពុងតែ​ប្រឈម​ទៅ​និង​កង្វះ​ទឹក​ស្រោចស្រព និង​ដើម្បី​ជួយសង្គ្រោះ​ស្រូវ​ដែល​ខ្វះខាត​ទឹក​។​ដែល​នៅ​ទីនោះ គឺ​៖​ភូមិ​ចារ ភូមិ​ស្លា​ស្លាក់ ភូមិ​សូ​ភី ក្នុងភូមិ​សាស្ត្រ​ឃុំ​អន្លង់​រុន ស្រុក​ថ្មគោល​។​កាល​ព​ព្រឹក ថ្ងៃទី​២០​ខែវិច្ឆិកា​ឆ្នាំ​២០១៨​នេះ និង​វត្តមាន​អមដំណើរ លោក អ៊ុយ សុធាវី អភិបាលរង​ខេត្ត​, លោក​ប៉ោ ទ្រី​ឌឿ​ន ប្រ ធាន​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្ត​, ប្រធាន​មន្ទីរជំនាញ​ពាក់ព័ន្ធ​មួយចំនួន ដូចជា​៖ ប្រធាន​មន្ទីរ​ធនធានទឹក និង ឧតុនិយម​, មន្ទីរ​កសិកម្ម​, មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត និង​អាជ្ញាធរ​ស្រុក​ថ្មគោល មេឃុំ មេភូមិ​និង​បងប្អូន​ប្រជាក​សិ ករ​នៅ​ទីនោះ​មួយចំនួន​ផងដែរ​។​

តាម​ការគូសបញ្ជាក់រ​ប​ស់លោក គឹម វណ្ណៈ អភិបាលស្រុក​ថ្មគោល​និង​មេឃុំ​អន្លង់​រុន បាន​រាយ​ការ​ណ័​ឲ្យ​ដឹង​ក្នុង​ខណៈពេលដែល​លោក​អភិបាលខេត្ត​បាត់ដំបង​បាន​ចុះទៅពិនិត្យ​ផ្ទាល់​តាម​បណ្តា​ស្រែ​ដែល​កំពុង​ប្រឈម​ខ្វះ​ទឹក​។​បើតាម​ការអះអាង​ពី​លោក​មេឃុំ​អន្លុង​រុន​បាន​ឲ្យ​ដឹង​ទៀតថា ៖​ក្នុង​រយៈពេល​មាន​ប្រភពទឹក​ស្រោចស្រព​ចេញពី​ប្រព័ន្ធ​ប្រឡាយ​លេខ​៨​មកពី​អាងទឹក​កំពីងពួយ រយៈពេល ១៤ ថ្ងៃនេះ​គឺ​បាន​ជួយសង្គ្រោះ​ស្រូវ​ជាង​៦០០​ហិកតា​។​តែ​ក្តីកង្វល់​និង​បញ្ហា​ប្រឈម​របស់​ពួកគាត់​នោះ​គឺ​កន្លងមក​មាន​បញ្ហា​ប្រទាំង​ប្រទើស ដោយសារតែ​ប្រព័ន្ធ​ប្រឡាយ​មេរ​ចេញពី​ទ្វារ​អាងទឹក​លេខ​៨​ត្រូវបាន​មន្ត្រី​មានអំណាច​មួយចំនួន​តូច​បាន​បង្ក​ការរំខាន​ក្នុងការ​ទាញយក​ផល​ប្រ​យោ​ជ ន៍ ពី​ប្រឡាយ​មួយ​នេះ ដោយបាន​រារាំង និង​បាន​កាន់កាប់​ផ្តាច់មុខ​ក្នុង​ការបើក​បិទមុខ​ទឹក បង្ក​ឲ្យ​មាន​ផលប៉ះពាល់​ពី​តម្រូវការ​ទឹក​ជាក់ស្តែង​សម្រាប់​ស្រោចស្រព​ស្រូវ​ពួកគាត់​។​

ក្នុង​ការចុះ​ពិនិត្យមើល​នេះ លោក ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង បាន​ស្តាប់​នូវ​បញ្ហា​ប្រឈម​នានា​និង​ទទួល យក​សំណូមពរ​សមស្រប​មួយចំនួន ដើម្បី​ធ្វើជា​គន្លឹះ ក្នុង​ការជួប​ជាមួយ​ជាមួយ​ស្ថាប័ន​មន្ទីរ​ពាក់ព័ន្ធ​ដើម្បី​ដោះ​ស្រា យ​ការឆ្លើយតប​តាម​លទ្ធភាព​ជាក់ស្តែង​។​តែ​ជាមួយគ្នានេះ​លោក អភិបាលខេត្ត ក៏បាន​ជម្រុញ​ឲ្យ​អាជ្ញាធរ​ស្រុក និង​មេឃុំ ចុះ​អង្កេត និង​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង​និង​ប្លង់​លម្អិត​ឲ្យ​បាន​ម៉​ង់​ចត់​ថែមទៀត ដើម្បី​រាយការណ៍​ឲ្យ​ឯ​.​ឧ សម្រាប់​ពិនិត្យ​លទ្ធភាព​ដោះស្រាយ​ជូន​។​

លោក ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង ក៏បាន​គូសបញ្ជាក់​ដល់​អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាកសិករ​នៅ​ទីនោះ​ថា​៖​ដើម្បី​ជាការ​ឆ្លើយតប​និង​អនុសាសន៍​របស់​សម្តេច​អគ្គ មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កន្ល​ង​មក​ថ្មីៗ​នេះ​បាន​ក្រើនរំលឹក​និង​ផ្តាំផ្ញើរ​ដល់​គ្រប់​អាជ្ញាធរ​ដែនដី នៅ​ថ្នាក់ក្រោម​ជាតិ ក្នុងនោះ ៖
​ទី​១.​ត្រូវ​យកចិត្តទុកដាក់​ជួយសង្គ្រោះ​ដល់​ការដាំដុះ​របស់​ប្រជាកសិករ​។​កន្លែង​ណា​ដែលមាន​ប្រភពទឹក ត្រូវខិតខំ​ឲ្យ​អស់​លទ្ធភាព​ដើម្បី​ជួយសង្គ្រោះ​។​ទី​២.​អាជ្ញាធរ​ដែនដី​មន្ទីរជំនាញ​ពាក់ព័ន្ធ ក៏ត្រូវ​ចុះទៅពិនិត្យ និង​ណែនាំ ដល់​ប្រជា កសិករ ដែល​ធ្វើស្រែ ក៏ត្រូវ​ចេះ​គិតគូរ ដល់​ប្រភពទឹក​។​
នៅក្នុង​ឱកាស​ចុះ​ពិនិត្យ​ស្ថានភាព​ការដាំដុះ​នៃ​ដំណាំ ស្រូវ​រួចមក​។​ព្រឹក​ថ្ងៃ​ដដែល​នេះ លោក ងួន រតនៈ អភិបាល ខេត្តបាត់ដំបង ក៏បាន​ចុះ​ពិនិត្យ​មើលផ្លូវ​ក្រាល​កៅស៊ូ​ប្រ​ភេ ទ DBST ១​ខ្សែ​ដែលមាន​ប្រវែង​ប្រមាណ​១៩​គ​.​ម ដែល​អនុវត្ត​គម្រោង​ដោយ​មន្ទីរ​អភិវឌ្ឃន៍​ជនបទ​ខេត្តបាត់ដំបង ឆ្លងកាត់​ភូមិ​សូ​ភី ឃុំ​អន្លង់​រុន ស្រុក​ថ្មគោល​។​ហើយ​ផ្លូវ​នេះ​ក៏បាន​ត​ភ្ជាប់ ពី​ផ្លូវជាតិ​លេខ​៥ ទៅ ភូមិ​-​ឃុំ​តា​គ្រាម ស្រុក​បាណន់ នៃ ខេត្តបាត់ដំបង ផងដែរ​៕