ច្រកព្រំដែន​អូរ​យ៉ា​ដាវ បើក​ឲ្យ​ដឹកឈើ​ឆ្លងទៅ​លក់​ឲ្យ​វៀតណាម​​វិញ​ហើយ​(Video)
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 November, 2018 ក+ ក-

​ខេត្តរតនគិរី ៖ សេចក្តីរាយការណ៍​ពី​ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា ឈ្មួញ​ឈើ​ល្បីឈ្មោះ​ចំនួន ៩​រូប ដែល​សកម្ម​ក្នុងការ​ជួញដូរ​ឈើ​ខុសច្បាប់​ទៅ​ប្រទេស​វៀតណាម​នាំចេញ​តាម​ច្រកព្រំដែន​អូ​រយ៉ា​ដាវ បានចាប់ផ្តើម​ជាថ្មី​នៅ​យប់​ថ្ងៃទី​២៣ ខែវិច្ឆិកា នេះ ដោយ​មានការ​គប់គិត​គ្នា​ជាមួយ​មន្ត្រី​ពាក់ព័ន្ធ​ប្រចាំ​ច្រកទ្វារព្រំដែន​លួច​បើក​ច្រក​ឲ្យ​សម្រុក​ដឹក​ចេញ​យ៉ាង​គគ្រឹកគគ្រេង​ឡើងវិញ​ហើយ​។​
​ត​មាន​របាយការណ៍ បានបង្ហាញ​ពី​ឈ្មោះ​ឈ្មួញ​ឈើ​ទាំង​៩​រូប ដែល​កំពុង​សម្រុក​ដឹកឈើ​ខុសច្បាប់​នោះ​រួមមាន ៖

១ – ឈ្មោះ ទូច ណាត មាន​រថយន្ត​សាំ​យ៉ុង​ចំនួន​១​គ្រឿង​សម្រាប់​ដឹកជញ្ជូន​ឈើ​។​

២ – ឈ្មោះ ទូច ប៉ែត មាន​រថយន្ត​សាំ​យ៉ុង​ចំនួន​១​គ្រឿង​សម្រាប់​ដឹកជញ្ជូន​ឈើ​។​

៣ – ឈ្មោះ នី​កា​ចាញ មាន​រថយន្ត​សំ​យ៉ុង​ចំនួន​១​គ្រឿង​សម្រាប់​ដឹកជញ្ជូន​ឈើ​។​

៤ – ឈ្មោះ ស្រី​ពៅ ហៅ (​ពៅ​បា​ឡែ​ន​) មាន​រថយន្ត​បា​ឡែ​ន​ចំនួន​២​គ្រឿង សម្រាប់​ដឹកជញ្ជូន​ឈើ​។​

៥ – ឈ្មោះ យាយ​គ្រឿង មាន​រថយន្ត​សាំ​យ៉ុង​ចំនួន​១​គ្រឿង សម្រាប់​ដឹកជញ្ជូន​ឈើ​។​

៦ – ឈ្មោះ ស្រី​ល័​ក្ខ មាន​រថយន្ត​សាំ​យ៉ុង​ចំនួន​១​គ្រឿង សម្រាប់​ដឹកជញ្ជូន​ឈើ​។​

៧ – ឈ្មោះ ស្រី​ពៅ ហៅ (​ពៅ​តា​កូ​ម៉ា​) មាន​រថយន្ត TACOMA ចំនួន​១​គ្រឿង សម្រាប់​ដឹកជញ្ជូន​ឈើ​។​

៨ – ឈ្មោះ ឆែ មាន​រថយន្

៤៧០​ចំនួន​១​គ្រឿង និង​បា​ឡែ​ន​១​គ្រឿង សម្រាប់​ដឹកជញ្ជូន​ឈើ​។​

៩ – ជា​ប្រពន្ធ ឈ្មួញ​ឈើ​ឈ្មោះ វ៉ៃ មាន​រថយន្ត​សាំ​យ៉ុង​ចំនួន​១​គ្រឿង សម្រាប់​ដឹកជញ្ជូន​ឈើ​។​

​សេចក្តីរាយការណ៍​ដាច់ដោយឡែក​មួយ​បានអោយដឹងថា សកម្មភាព​នេះ ត្រូវគេ​គប់គិត​គ្នា​បើក​ឲ្យ​ដំណើរការ​តាំងតែ​ពីថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៨ មកម្ល៉េះ​។​

​ពាក់ព័ន្ធ​ព័ត៌មាន​នេះ មិនអាច​ស្វែងរក​ការបំភ្លឺ​ពី​លោក យូ សុធា ប្រធាន​ច្រកព្រំដែន​អន្តរជាតិ អូ​រយ៉ា​ដាវ និង​លោក អ៊ី ចំរើន មេ​ប៉ុស្តិ៍នគរបាល​អន្តោប្រវេសន៍ ច្រក​អន្តរជាតិ​អូ​រយ៉ា​ដាវ បាន​នៅឡើយ​ទេ​។​សម្រាប់​ព័ត៌មាន​លម្អិត​នឹងធ្វើ​ការផ្សាយ​នៅពេល​បន្ទាប់​ទៀត​៕