​បំផ្ទុះ​គ្រាប់បែក​ដ៏​កក្រើក​២​ករណី​ផ្ទួនៗ​នៅ​ប្រទេស​ប៉ា​គី​ស្ថាន​សម្លាប់​មនុស្ស​២២​នាក់ និង​ជាង​៣០​នាក់​របួស
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 November, 2018 ក+ ក-

​ប៉ា​គី​ស្ថាន ៖ ទីភ្នាក់ងារ​ព័ត៌មាន ស៊ិន​ហួ បាន​រាយការណ៍​ថា មនុស្ស​២៣​នាក់​ស្លាប់ និង​៣១​នាក់​ផ្សេងទៀត​រងរបួស ករណី​ផ្ទុះ​យ៉ាង​កក្រើក​ផ្ទួនៗ នៅ​តំបន់​ពី​ដាច់ដោយឡែក​ពីគ្នា គឺ​ទីក្រុង​កា​រ៉ា​ជី និង​តំបន់​ជនជាតិភាគតិច Orakzai នៅ​ភាគ​ពាយ័ព្យ​ប្រទេស​ប៉ា​គី​ស្ថាន​។

​បើតាម​មន្ត្រី​ប៉ា​គី​ស្ថាន ការវាយប្រហារ​ដោយ​បំផ្ទុះ​គ្រាប់បែក​យ៉ាង​កក្រើក​ទី​១ គឺ​បាន​កើតមានឡើង​នៅ​តំបន់​ក្បែរ​ព្រំដែន​ប៉ា​គី​ស្ថាន​-​អា​ហ្វ​ហ្គា​នី​ស្ថាន ដែលជា​តំបន់ភ្នំ​ទី ៧ នៃ​ជនជាតិភាគតិច​របស់​ប្រទេស​អាស៊ី​ខាងត្បូង​មួយ​នេះ​។ បន្ទាប់ពី​កើតមាន​ការផ្ទុះ​ភ្លាមៗ ក្រុម​សង្គ្រោះបាន​ទៅដល់​កន្លែងកើតហេតុ និង​បញ្ជូន​មនុស្ស​រងរបួស​ទៅកាន់​មន្ទីរពេទ្យ​ដែល​សិ្ថ​ត​នៅក្បែរនោះ​។ អាជ្ញាធរ​អះអាងថា ចំនួន​មនុស្ស​ស្លាប់​នឹង​អាច​កើនឡើង​បន្ថែមទៀត ដោយសារតែ​អ្នករងរបួស​មួយចំនួន​មាន​សភាព​ធ្ងន់ធ្ងរ​ខ្លាំង​។​

​ទោះបីយ៉ាងណា​ជុំវិញ​ករណីនេះ​ពុំមាន​ក្រុម​ណាមួយ​ចេញមុខ​អះអាងថា ជា​អ្នក​ស្ថិតនៅ​ពីក្រោយ​ការវាយប្រហារ​ខាងលើនេះ​នៅឡើយ​ទេ​៕