​បុណ្យអុំទូក​៣​ថ្ងៃ គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​កម្ពុជា​ស្លាប់​១៦​នាក់ របួស៦០​នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 November, 2018 ក+ ក-

​ភ្នំពេញ ៖ រយៈពេល​៣​ថ្ងៃ (​ថ្ងៃទី​២១-២២-២៣ ខែវិច្ឆិកា​) នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​កើតឡើង​៣៨​លើក បណ្តាល​ឲ្យ​ស្លាប់​១៦​នាក់ និង​របួសធ្ងន់​ស្រាល​៦០​នាក់​។ នេះ​បើ​យោងតាម​របាយការណ៍​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការ​នគរបាល​ជាតិ​។​

​របាយការណ៍​ដដែល​ប​ន្ត​ថា មូលហេតុ​ដែល​នាំ​ឲ្យ​គ្រោះថ្នាក់​រួមមាន​៖ ល្បឿន​១៤​លើក​, ស្រវឹង​១​លើក​, ប្រជែង​៤​លើក​, មិន​ប្រកាន់​ស្តាំ​៣​លើក​, មិន​គោរព​សិទ្ធិ​១០​លើក​, បត់​គ្រោះថ្នាក់​៥​លើក និង​កត្ដា​យានយន្ដ​១​លើក បណ្តាល​ឲ្យ​ខូចខាត​ម៉ូតូ​៤០​គ្រឿង​, រថយន្ត​តូច​១៥​គ្រឿង និង​រថយន្ត​ធំ​៩​គ្រឿង​។​

​របាយ​ការ​បញ្ជាក់ថា រាជធានី​-​ខេត្ត ដែលមាន​គ្រោះថ្នាក់ និង​អ្នករងគ្រោះ​ច្រើនជាងគេ រួមមាន​៖ ភ្នំពេញ​១០​លើក ស្លាប់​៤​នាក់ របួស​១៤​នាក់​, បាត់ដំបង​៤​លើក ស្លាប់​២​នាក់ របួស​ម្នាក់​, កំពង់ធំ​៤​លើក ស្លាប់​២​នាក់ របួស​៧​នាក់ និង​ស្វាយរៀង​៣​លើក ស្លាប់​២​នាក់ របួស​ម្នាក់​, បន្ទាយមានជ័យ​៣​លើក ស្លាប់​២​នាក់ របួស​១​នាក់​, ព្រះសីហនុ​២​លើក ស្លាប់​២​នាក់ របួស​៤​នាក់ និង​ត្បូងឃ្មុំ ១​លើក ស្លាប់​១​នាក់ របួស​១​នាក់​៕