សមយុទ្ធ នាគ​មាស ទ្រង់ទ្រាយ​ធំ​ប្រចាំឆ្នាំរវាងកងទ័ពកម្ពុជា​-​ចិន នឹង​ធ្វើនៅ​ខែមីនា ឆ្នាំ​២០១៩
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 November, 2018 ក+ ក-

​ភ្នំពេញ ៖ សមយុទ្ធ​នាគ​មាស​ប្រចាំឆ្នាំ​ទ្រង់ទ្រាយ​ធំ​រវាង​កងយោធពល​ខេមរភូមិន្ទ ជាមួយ​កងទ័ព​រំដោះ​ប្រជា ជន ចិន គ្រោង​ប្រ​ព្រឺ​ត្ត​ទៅ​នៅក្នុង​ខែមីនា ឆ្នាំ​២០១៩ លើ​ទីលាន​បាញ់​គ្រាប់​ពិត​តេ​ជោ​សែន​ជ័យ ស្ថិតនៅក្នុង​ស្រុក​ជុំ​គិរី ខេត្តកំពត​។

លោក ឈុំ សុជាត អ្នកនាំពាក្យ​ក្រសួងការពារជាតិ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​“​ចំពោះ​ការកំណត់ ថ្ងៃ​សមយុទ្ធ​នាគ​មាស​ឆ្នាំ​២០១៩ គឺ​នៅ​មិនទាន់​កំណត់​ទេ ប៉ុន្តែ​នឹងធ្វើ​នៅក្នុង​ខែមីនា ឆ្នាំ​២០១៩ ខាងមុខនេះ ចំពោះ​កម្មវិធី​លម្អិត​នៃ​ការធ្វើ​សមយុទ្ធ​នាគ​មាស នេះ ទាល់តែ​អគ្គបញ្ជាការ និង ទី​ចាត់ ការហ្វឹកហ្វឺន​នៃ​អគ្គបញ្ជាការ​ធ្វើការ​ជាមួយ​ភាគី​ចិន​ជាមុនសិន​”​។​

​គួររំលឹកថា សមយុទ្ធ នាគ​មាស កាលពី​ឆ្នាំ​២០១៨ រវាង​កងយោធពល​ខេមរភូមិន្ទ និង​កងទ័ព​រំដោះ ប្រជាជន ចិន បានធ្វើ​ពីថ្ងៃ​ទី​១៧ ដល់​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៨ នៅ​ទីលាន​ហ្វឹកហាត់​បាញ់​គ្រាប់ ពិត កងពលតូច​ថ្មើ​ជើង​លេខ​៧០ ភ្នំ​ធំ​ម្រះព្រៅ ស្ថិតក្នុង​ភូមិ​ថ្លុក​ដូន​ស ឃុំ​ក្រាំង​អំពិល ស្រុក​សំរោង ទង ខេត្តកំពង់ស្ពឺ​៕