ចាប់​ផ្សឹក​សង្ឃ​មួយអង្គ ដែល​ចាក់​ស្ត្រី​ម៉េ​ម៉ា​យ​ឲ្យ​រងរបួស ព្រោះ​មិន​ព្រម​ទទួលយក​ធ្វើជា​ប្តី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 November, 2018 ក+ ក-

​ប៉ោយប៉ែត ៖ ព្រះគ្រូ​ចៅអធិការ​វត្ត​និមិត្ត​សុធា​រាម ហៅ​វត្ត​កូនដំរី បាន​ចាប់​ផ្សឹក​ព្រះសង្ឃ​មួយអង្គ បន្ទាប់ពី​សង្ឃ​អង្គ​នេះ​បានធ្វើ​សកម្មភាព​ចាក់​ស្រី​ស្នេ​ហ៌​ជាច្រើន​ដែកឆាប​បណ្ដាល​រងរបួស​ជា​ទម្ងន់​។​

ហេតុការណ៍​ដែល​ផ្សឹក​ព្រះសង្ឃ​អង្គ​នេះ បាន​ធ្វើឡើង​នៅវេលា​ម៉ោង​១០ និង​២៤​នាទី​ព្រឹក​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​នឹង​វត្ត​និមិត្ត​សុធា​រាម ហៅ​វត្ត​កូនដំរី ឋិត​ភូមិ​កូនដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយ ប៉ែត ខេត្តបន្ទាយមានជ័យ​។​

​បព្វជិត​ដែល​ត្រូវបាន​ចាប់​ផ្សឹក​នោះ​មានឈ្មោះ ទន់ សា​វន ភេទ​ប្រុស​អាយុ​៥២​ឆ្នាំ ជា​អតីត​បុរស ពោះម៉ាយ​កូន​១ ស្នាក់នៅ​ភូមិ​១ សង្កាត់​ព្រះ​ពន្លា ក្រុង​សេរី​សោ​ភ​ណ្ឌ័ ចំណែក​ស្ត្រី​រងគ្រោះ​មាន ឈ្មោះ ឡេង ផល្លា អាយុ​៤២​ឆ្នាំ ជា​ស្រី្ត​មេម៉ាយ​កូន​៤​នាក់ មុខរប​អាជីវក​រកស៊ី​វេរ​ប្រាក់ រស់នៅ​ភូមិ​/ សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត រងរបួស​ធ្ងន់ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរ​ប្រទេស​ថៃ​។​

បើ​យោងតាម​ការសួរនាំ​សង្ឃ​ខាងលើ បាន​ឲ្យ​ដឹងថា បាន​ទំនាក់ទំនង​ស្ត្រី​រងគ្រោះ​រយះពេល​៥​ឆ្នាំ​មកហើយ តាំងពី​ខ្លួន​បួស​នៅ​វត្ត​ផ្សារកណ្ដាល ក្រុង ប៉ោយប៉ែត​ម្ល៉េះ​។ ជនសង្ស័យ​បញ្ជាក់ថា​: កាលពី​ខ្លួន​នៅ​បួស​ក្នុង​វត្ត​ផ្សារកណ្ដាល បាន​រយះពេល​បី វស្សា ក៏បាន​សឹក ដោយសារតែ​សេចក្ដីស្នេហា​ជាមួយ​ស្ត្រី​រងគ្រោះ​ខាងលើ និង​បាន​ជួល​ផ្ទះ​រស់ នៅ ជាមួយគ្នា​មួយ​រយះ ក៏​បែកបាក់​គ្នា​ទៅវិញ​។ បន្ទាប់ពី​ចែកផ្លូវ ជនសង្ស័យ​បាន​ទៅ​បួស​ជា​សង្ឃ​ម្ដង ទៀត នៅ​វត្ត​ស្វាយ​ចាស់ ក្នុងភូមិ​កំពុងស្វាយ សង្កាត់​ព្រះ​ពន្លា ខេត្តបន្ទាយមានជ័យ តែ​នៅ​មានការ ទំនាក់ទំនង​ស្រី​ខាងលើ​ជា​បន្តបន្ទាប់ តាម​ទូរ​សព្ទ័​សារជាថ្មី និង​បាន​សន្យា​ស្បថស្បែ​ថា ព្រមយក​គ្នា ជា គូ​អនាគត​។

​ជនសង្ស័យ​បន្ថែមថា នៅ​ថ្ងៃកើតហេតុ គឺ​នៅ​យប់​ថ្ងៃទី​២៣ ខែ​ឆ្នាំ​ដដែល ខ្លួន​បាន​និយាយ​សាសង ជាមួយ​ស្ត្រី​រងគ្រោះ​តាមរយៈ​ទូរស័ព្ទ​ម្ដងមកហើយ​ពី​រឿង​អនាគត​ស្នេហា​នេះ លុះ​ព្រឹក​ឡើង បាន ណាត់ជួប​គ្នា​ពី​ទីតាំង ក្នុង​នោះបាន​រើសយក​ទីតាំង​ត្រង់​កន្លែងកើតហេតុ ព្រោះ​ជា​កន្លែង​ស្ងាត់​។ ក្រោយពី​ការ​ណាត់​ខ្លួន​(​ជនដៃដល់​)​បាន​ជិះ​រថយន្តឈ្នួល​ពី​វត្ត​ស្វាយ​ចាស់ ក្នុង​ខេត្តបន្ទាយមានជ័យ មកជួប​ស្ត្រី​រងគ្រោះ នៅ​ចំណុច​អាង​កំសាន្ត អូរ​ខាយ​ដន​។ ពេលនោះ​ភាគី​ខាង​ស្ត្រី​បាន​បើករថយន្ត​ផ្ទាល់ខ្លួន​មក​ដោយ​ខ្លួនឯង​ដើម្បី​មកជួប​។ ក្រោយពី​ការជួប គូស្នេហ៍ ខាង​ព្រះសង្ឃ និង​ស្ត្រី​បាន​ទៅ​អង្គុយ​ក្នុង​រថយន្ត​របស់​ស្ត្រី​រងគ្រោះ និយាយ​សាងសង​គ្នា ពី​រឿង​ស្នេហា តែ​ខាង​ស្រី​បដិសេធន៍​មិន​ព្រម​ទទួល​ធ្វើជា​ប្រពន្ធ​របស់​សង្ឃ​អង្គ​នេះ​ទេ ធ្វើ​ឲ្យ​ខាង ប្រុស​ខកចិត្ត​ហើយ​ឆ្លើយថា ស៊ូស្លាប់ រួច​ក៏​ទាយ​យក​ដែកឆាប​ពី​ថង់យាម​ចាក់​លើ​ស្ត្រី​នោះ តែ​ដោយ សារ​ខាង​ស្រី​ស្រែក​ឆោឡោឡើង​ខ្លាំងៗ​ធ្វើ​ឥ្យ​ផ្អើល​ដល់​អ្នកភូមិ​នៅ​ជិត​នោះ​មកជួយ​អន្តរាគមន៍​តែម្ដង​។​

ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​អន្តរា​គម​ន៏​ចាប់​ឃាត់ខ្លួន​សួរនាំ និង​បញ្ជូនទៅ​វត្ត​ខាងលើ ហើយក៏ បានរៀបចំ​ការ​ផ្សឹក ភ្លាមៗ ដើម្បី​ឲ្យ​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូនទៅ​ស្នងការដ្ឋាន ដើម្បី​ចាត់ ការបន្ត​តាមផ្លូវ​ច្បាប់​។​យ៉ាងណា​អ្នក​ព័​ត៏​មាន​មិនអាច​សុំ​ការបំភ្លឺ​ពី​ស្ត្រី​រងគ្រោះ​បានឡើយ​៕