រដ្ឋបាល​សាលា​រាជធានី ប្រកាស​ឲ្យ​បញ្ឈប់​ការ​បង្ហោះ Drone ក្នុង​រាជធានី​ភ្នំពេញ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 November, 2018 ក+ ក-

​ភ្នំពេញ ៖ សាលារា​ជ​ធានី​ភ្នំពេញ បានស្នើ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​បញ្ឈប់​ជាបន្ទាន់ នូវ​ការប្រើប្រាស់ ម៉ាស៊ីន ថតរូប និង​ថត​វីដេអូ​ដែល​បំពាក់​នៅលើ​យន្តហោះ​បញ្ជា (Drone) ដោយបាន​បង្ហោះ​ជា​ល្បែង​កំសាន្ត ពុំមាន​ការអនុញ្ញាត​ត្រឹមត្រូវ​។​

​ក្នុង​សេចក្តីអំពាវនាវ បានបញ្ជាក់​ពី​គោលបំណង​ដើម្បី​រក្សាបាន​នូវ​សន្តិសុខ សុវត្ថិភាព ក្នុង​រាជធានី​ភ្នំពេញ ពិសេស​បញ្ចៀស​ឲ្យ​បាន​នូវ​គ្រោះថ្នាក់​ជាយថាហេតុ​នៅលើ​ផ្លូវ​ហោះហើរ​នានា​របស់​យន្ត ហោះ ពិសេស​នៅ​ជុំ​វិ​បរិវេណ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​។​

សេចក្តីជូនដំណឹង​ដដែល ក៏បាន​ជំរុញ​ឲ្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បញ្ជាការដ្ឋាន​កង រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ និង​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល ខណ្ឌ​ទាំង​១២ ត្រូវ​ចាត់វិធានការ​ឲ្យ​បាន​ម៉ឺងម៉ាត់ ដោយ​ពុំ​ត្រូវអោយ​មានការ បង្ហោះ​ម៉ាស៊ីនថតរូប​និង​វីដេអូ​បំពាក់​លើ​យន្តហោះ​បញ្ជា​(Drone) ក្នុង​រាជធានី​ភ្នំពេញ​ជាដាច់ខាត​៕