ស្លាប់​៥​នាក់ របួស​២៣​នាក់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ថ្ងៃទី​២៦ ខែវិច្ឆិកា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 November, 2018 ក+ ក-

​ភ្នំពេញ ៖ នៅ​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ នេះ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន ១៣​លើក បណ្តាល​ឲ្យ​ស្លាប់ ៥​នាក់ របួសធ្ងន់​ស្រាល ២៣​នាក់​។​

​តាម​របាយ​ការ​ពី​នាយកដ្ឋាន​ចរាចរណ៍​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ឲ្យ​ដឹងថា ក្នុងករណី​គ្រោះ ថ្នាក់​ចរាចរណ៍​ទាំង​៨​លើក​នេះ បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប ២៤ គ្រឿង ក្នុងនោះ​មាន​ម៉ូតូ ១២​គ្រឿង រថយន្ត​តូច ៧​គ្រឿង រថយន្ត​ធំ ២​គ្រឿង យាន​ផ្សេងៗ​៥​គ្រឿង ហើយ​មូលហេតុ​នៃ​គ្រោះ ថ្នាក់​នេះ គឺ​បណ្តាលមកពី​ល្បឿន​, មិន​គោរព​សិទ្ធិ​, មិន​ប្រកាន់​ស្តាំ ជាដើម​។​

​គួរ​បញ្ជាក់ថា គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស រយៈពេល ២៦​ថ្ងៃ គិត​ត្រឹម​ថ្ងៃទី​២៦ ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០១៨ កើតឡើង​ចំនួន ២៥២​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ១២៥​នាក់ និង​របួស​សរុប ៣៨៦​នាក់ ក្នុងនោះ​របួសធ្ងន់ ២២៩​នាក់ របួសស្រាល ១៥៧​នាក់​៕