បុណ្យ​សមុទ្រ​៣​ថ្ងៃ អាច​ឆ្លង​ពី​កោះកុង ទៅ​កម្សាន្ត​នៅ​ប្រទេស​ថៃ ២៤​ម៉ោង​/២៤​ម៉ោង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 November, 2018 ក+ ក-

​កោះកុង ៖ ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​លោកស្រី មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង នៅ​ថ្ងៃទី​២៥ ខែវិច្ឆិកា នេះ បាន​បើក​កិច្ចប្រជុំ​ជាថ្មី​ម្តងទៀត ដើម្បី​ត្រៀម​រៀបចំ​ពិធីបុណ្យ​សមុទ្រ​លើក​ទី ៧ ដែល​នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​១៤ ដល់​១៦ ខែ​វិច្ចិកា ឆ្នាំ​២០១៨ ខាងមុខ​។​

​សម្រាប់​ការធ្វើដំណើរ​ទៅមក ខេត្តកោះកុង​-​ខេត្ត​ត្រាត ក្នុងឱកាស​កម្ពុជា​រៀបចំ​ពិធីបុណ្យ​សមុទ្រ​នៅ​ខេត្តកោះកុង លោក​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន ស្នើឱ្យ​ក្រុមការងារ​ខាង​ភាគី​កម្ពុជា ទំនាក់ ទំនង​ជាមួយ​ភាគី​ថៃ ដើម្បី​អនុញ្ញាតឱ្យ​ប្រជាពលរដ្ឋ អាច​បើកបរ​រថយន្ត​ពី​កម្ពុជា ឆ្លងទៅ​ខេត្ត​ត្រាត ឬ​ពី​ត្រាត មក​កោះកុង ឱ្យមាន​ភាពងាយស្រួល​ជាង​ថ្ងៃ​ធម្មតា និង​គួរ​ស្នើសុំ​ឱ្យមាន​ការបើក​អនុញ្ញាត ឆ្លង​ចេញចូល ២៤​ម៉ោង ក្នុង​រយៈពេល​បុណ្យ​៣​ថ្ងៃ ដូច​កាល​បុណ្យ​សមុទ្រ​លើក​មុន​ដែរ​៕