ភ្នំពេញ ៖ អគ្គិសនីកម្ពុជា បានជូនដំណឹងថា នឹងផ្អាកការផ្គត់ផ្គង់ភ្លើងនៅតាមតំបន់មួយចំនួនក្នុងរាជធានី ភ្នំពេញ ចាប់ពីថ្ងៃ២៩ វិច្ឆិកា ដល់ថ្ងៃទី២ធ្នូ ឆ្នាំ២០១៨ ដើម្បីអនុវត្តការងារជួសជុល ផ្លាស់ប្តូរ ដំឡើងបរិក្ខារ និងរុះរើគន្លងខ្សែបណ្តាញ ដើម្បីបង្កលក្ខណៈដល់ការដ្ឋានពង្រីកផ្លូវ។
ទីកន្លែង និងពេលវេលា ដែលត្រូវផ្តាច់ចរន្តអគ្គិសនី មានដូចជា ៖
១ . ថ្ងៃទី២៩ វិច្ឆិកា ៖ សង្កាត់គោកឃ្លាង ទួលសង្កែទី១ ទួលសង្កែទី២ ឫស្សីកែវ គីឡូម៉ែត្រលេខ៦ ភ្នំពេញថ្មី និងឃ្មួញ ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ៥ល្ងាច។
២. ថ្ងៃទី៣០ វិច្ឆិកា ៖ សង្កាត់គោកឃ្លាង ដង្កោ ទឹកថ្លា អូរបែកក្អម ស្ទឹងមានជ័យទី១ ស្ទឹងមានជ័យទី៣ ចោមចៅទី១ និងចោមចៅទី២ ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ៥ល្ងាច។
៣. ថ្ងៃទី ០១ ធ្នូ៖ សង្កាត់ស្ទឹងមានជ័យទី៣ ចោមចៅទី១ គីឡូម៉ែត្រលេខ៦ ច្រាំងចំរេះទី១ ច្រាំងចំរេះទី២ ភ្នំពេញថ្មី គោកឃ្លាង ឃ្មួញ និងចាក់អង្រែលើ ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ៥ល្ងាច។
៤. ថ្ងៃទី០២ ធ្នូ៖ សង្កាត់ទឹកថ្លា ក្រាំងធ្នង់ កាកាបទី១ កាកាបទី២ ចោមចៅទី៣ ព្រែកឯង ក្បាលកោះ និងព្រែកថ្មី ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ៥ល្ងាច៕