សម្តេច​តេ​ជោ ប្រៀបធៀប​ប្រាក់​ឈ្នួល​នៅ​កម្ពុជា ទៅនឹង​ប្រទេស​ដទៃ ឲ្យ​កម្មករ​ពិចារណា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 November, 2018 ក+ ក-

​ភ្នំពេញ ៖ មានប្រសាសន៍​នៅក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី​ជិត ២​ម៉ឺន​នាក់ នៅក្នុង​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​កាលពី​ថ្ងៃទី​២៨ ខែវិច្ឆិកា សម្តេចនាយក​រដ្ឋមន្ត្រី​តេ​ជោ ហ៊ុន សែន បាន ប្រៀបធៀប​ប្រាក់​ឈ្នួល​កម្មករ​នៅ​កម្ពុជា ទៅនឹង​ប្រាក់​ឈ្នួល​កម្មករ​នៅ​ប្រទេស​ដទៃ ដើម្បី​ឲ្យ​កម្មករ​នៅ​កម្ពុជា ពិចារណា​មុននឹង​ទាមទារ​។ សម្តេច​តេ​ជោ បាន​រំលឹកថា បើ​ទាមទារ​ខ្លាំង​ហួសហេតុ​ខ្ពស់​ពី​ប្រទេស​ដទៃ វា​នាំ​ឲ្យ​បាត់បង់​ការវិនិយោគ​ទៅវិញ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​ឱ្យដឹងថា ប្រាក់​ឈ្នួល​ក្នុង​វិស័យ​កាត់ដេរ​នៅ បង់​ក្លា​ដេ​ស ៦៧​ដុល្លារ​, ស្រីលង្កា​៦៧​ដុល្លារ​, ឥណ្ឌា​ពី​៧៧​ដុល្លារ ដល់​១៤៣​ដុល្លារ​, មី​យ៉ាន់​ម៉ា ១០៨​ដុល្លារ​, ឥណ្ឌូនេស៊ី ពី ១០៦​ដុល្លារ ដល់ ២៦៧​ដុល្លារ​, វៀតណាម ពី​១២២​ដុល្លារ ដល់ ១៧៥​ដុល្លារ​, ឡាវ​១៣៣​ដុល្លារ និង​ប៉ា​គី​ស្ថាន ១៣៤​ដុល្លារ​៕