គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​កម្ពុជា កាលពី​ម្សិលមិញ ស្លាប់​២​នាក់ របួស​១០​នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 November, 2018 ក+ ក-

​ភ្នំពេញ ៖ នៅ​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ នេះ គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​បានកើត​ឡើង​ចំនួន​៦​លើក បណ្តាល​ឲ្យ​ស្លាប់ ២​នាក់ របួសធ្ងន់​ស្រាល​១០​នាក់ ។​

​តាម​របាយការណ៍​ពី​នាយកដ្ឋាន​ចរាចរណ៍ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ឲ្យ​ដឹងថា ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៦​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប ១១​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ ៦​គ្រឿង រថយន្ត​តូច ៣​គ្រឿង រថយន្ត​ធំ ១​គ្រឿង យាន​ផ្សេងៗ​១​គ្រឿង ហើយ​មូល​ហេតុដែល​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​នេះ គឺ​បណ្តាលមកពី​ល្បឿន និង​មិន​គោរព​សិទ្ធិ​គ្នា​។

​របាយការណ៍​សរុប​ពី​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស រយៈពេល​២៨​ថ្ងៃ ក្នុង​ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០១៨ នេះ បាន​កើតឡើង​ចំនួន ២៦៩​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ១៣៣​នាក់ របួស​សរុប ៤១៨​នាក់ ក្នុងនោះ​របួសធ្ងន់ ២៥០​នាក់ របួសស្រាល ១៦៨​នាក់​៕