សម្តេច ហ៊ុន សែន ជំរុញ​ជាថ្មី​ឲ្យ​ព​ន្លឿ​ន​បិទ​បញ្ចប់​បណ្ដឹង​ទាក់ទិន​នឹង​សហជីព ត្រឹម​ចុង​ឆ្នាំនេះ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 November, 2018 ក+ ក-

​ភ្នំពេញ ៖ សម្តេចនាយក​រដ្ឋមន្ត្រី​តេ​ជោ ហ៊ុន សែន នៅ​ថ្ងៃទី​២៨ ខែវិច្ឆិកា នេះ បាន​ជំរុញ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ដូចជា ក្រសួង​ការងារ ក្រសួងយុត្តិធម៌ តុលាការ និង​ប្រធានៗ​សហជីព ធ្វើការ​រួមគ្នា​ដើម្បី​ឈានទៅ​បិទ​បញ្ចប់​សំណុំរឿង​ពាក់ព័ន្ធ​នឹង​សហជីព​ឲ្យ​បាន​ឆាប់​។

​នាយករដ្ឋមន្ត្រី​តេ​ជោ ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​សហជីព​ដែល​ជាប់​បណ្ដឹង​ទាំងអស់ បញ្ជូន​ពាក្យបណ្ដឹង​ទៅ​រដ្ឋមន្ត្រីក្រសួង​ការងារ ដើម្បី​រដ្ឋមន្ត្រីក្រសួង​ការងារ​ធ្វើការ​ងារ​នេះ បន្ត​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ដោះស្រាយ​ឲ្យ​បាន​ឆាប់រហ័ស​។ បើតាម​សម្តេច​តេ​ជោ ហ៊ុន សែន ក្រោយ​ការស៊ើបអង្កេត​រួចរាល់ ប្រធាន​សហជីព​អាច​រួច​ផុតពី​ការជំនុំជម្រះ ឬក៏​តម្កល់​រឿង​ទុក​មិន​ចាត់ការ​តែម្ដង​។

​សូមជម្រាបថា នេះ​ជា​លើក​ទី​២​ហើយ ដែល​សម្តេចនាយក​រដ្ឋមន្ត្រី​តេ​ជោ ហ៊ុន សែន បាន​ជំរុញ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ព​ន្លឿ​ន​ដោះស្រាយ​បញ្ចប់​បណ្ដឹង​ទាក់ទិន​នឹង​ការចោទប្រកាន់​សហជីព ត្រឹម​ចុង ឆ្នាំ​២០១៨ នេះ​៕