ទូត​ចិន និង​អាមេរិក អបអរសាទរ​ ល្ខោនខោល​កម្ពុជាចុះបញ្ជី​បេតិកភណ្ឌ​វប្បធម៌ ​អរូបីរបស់​យូណេស្កូ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 November, 2018 ក+ ក-

​ភ្នំពេញ ៖ តំណាង​ស្ថានទូត​អាមេរិក និង​ស្ថានទូត​ចិន ប្រចាំ​នៅ​កម្ពុជា បានប្រកាស​ជា​បន្តបន្ទាប់ ចូលរួម​អបអរសាទរ​ល្ខោនខោល​« វត្ត​ស្វាយ​អណ្ដែត »​របស់​កម្ពុជា ដែល​ត្រូវបាន​ដាក់ចូល​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី នៃ​មនុស្សជាតិ កាលពី​ថ្ងៃទី​២៨ ខែវិច្ឆិកា ២០១៨ នេះ​។​

​ស្ថានទូត​ចិន បាន​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ថា “​ស្ថានទូត​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​កម្ពុជា សូម​ចូលរួម​សម្ដែង​ការអបអរសាទរ​ចំពោះ​ល្ខោនខោល​របស់​កម្ពុជា ដែល​ត្រូវបាន​ដាក់បញ្ចូល​ជា​ផ្លូវការ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី នៃ​មនុស្សជាតិ​”​។​

​ចំណែក​ស្ថានទូត​អាមេរិក ក៏បាន​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ដែរ​ថា​”​ស្ថានទូត​សហរដ្ឋអាមេរិក សូម​ចូលរួម​អបអរសាទរ ល្ខោនខោល វត្ត​ស្វាយ​អណ្ដែត របស់​កម្ពុជា ក្នុងការ​ក្លាយខ្លួនជា​បេតិកភណ្ឌ​វប្ប​ធ​ម៍ ដោយ​អង្គការ​យូណេស្កូ នៅ​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ នេះ​” ផងដែរ​៕