ព្រះសីហនុ ៖ កម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា នគរបាលជំនាញបានបើកយុទ្ធនាការ ពេញមួយយប់ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៦ករណី ឃាត់ខ្លួនជនសង្ស័យជនជាតិចិន ៩នាក់ និងចាប់បានថ្នាំញៀន ជាច្រើនប្រភេទមានចំនួនជាង១០០កញ្ចប់។
លោកឧត្តមសេនីយ៍ត្រី ស៊ុន សុផាត ស្នងការរងទទួលផែនប្រឆាំងបទល្មើស បានឱ្យដឹងថា កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨កន្លងទៅនេះ បានបើកយុទ្ធនាការពេញមួយយប់ បង្ក្រាបបទល្មើសគ្រឿងញៀនបានចំនួន៦ករណី ឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនចំនួន ៩នាក់ ចាប់យកថ្នាំញៀន ជាច្រើនមុខចំនួន១២២កញ្ចប់ និងថ្នាំញៀនផ្សេងៗជាច្រើនមុខទៀត។
លោក ស៊ុន សុផាត បញ្ជាក់ឱ្យដឹងទៀតថា យុទ្ធនាការចុះបង្ក្រាបបទល្មើសគ្រឿងញៀនខាងលើនេះ សម្របសម្រួលផ្នែកច្បាប់ ដោយលោក ហួត វិចិត្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុុ៕