ក្រុងព្រះសីហនុ ៖ កម្មករសំណង់ម្នាក់ បានធ្លាក់ស្លាប់នៅក្នុងការដ្ឋានមួយកន្លែងរបស់ជនជាតិចិនមានឈ្មោះ (ឈ្មួញ បើកទូក) នៅវេលាម៉ោងប្រហែល ១០យប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅក្នុងសង្កាត់លេខ ១ ក្រុង.ខេត្តព្រះសីហនុ។
មន្ត្រីនគរបាល បានឲ្យដឹងថា ជនរងគ្រោះ បានធ្លាក់ពីលើគ្រោងនៃសំណង់អគារ បណ្តាលឲ្យស្លាប់ ។នគរបាលបានសន្និដ្ឋានថា ករណីនេះ គឺបណ្ដាលមកពីការដ្ឋានសំណង់ មិនដាក់បង្កាន់ដៃការពារ ឬដាក់ស្លាកសញ្ញាសំគាល់ការពារសុវត្ថិភាព នៅកន្លែងដែលមានចន្លោះប្រហោងធំៗ ទើបបង្កឲ្យ មានគ្រោះថ្នាក់បែបនេះ។
តាមការបំភ្លឺរបស់បងប្អូនជនរងគ្រោះ បានឲ្យដឹងថា នៅពេលយប់នោះ ជនរងគ្រោះបានដើរទៅ លេងបងប្អូនជាកម្មករដូចគ្នា ហើយក៏បានផុងជើងធ្លាក់ស្លាប់តែម្តង ដោយសារនៅទីនោះគេគ្មាន ដាក់រនាំងការពារ និងស្លាកសញ្ញាសំគាល់អ្វីទេ ទើបបណ្តាលឲ្យគ្រោះថ្នាក់បែបនេះ៕