ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់មន្ទីរពេទ្យគន្ធបុប្ផាកាលពីថ្ងៃទី ២៧ ខែវិច្ឆិកា បានឲ្យដឹងថា ក្នុងខែតុលា និងវិច្ឆិកា កុមារចំនួន៧៥.៦៤៥ នាក់ មានជំងឺគ្រុនឈាមត្រូវបាននាំមកព្យាបាលនៅក្នុងមន្ទីរ ពេទ្យគន្ធបុប្ផានៅក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប ក្នុងនោះកុមារឈឺធ្ងន់ធ្ងរចំនួន១៤.៦៥០ នាក់ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យកើនប្រមាណ ១៤ភាគរយបើធៀបទៅនឹងរយៈពេលដូចគ្នានៅក្នុងឆ្នាំ ២០១៧។
របាយការណ៍នេះឲ្យដឹងថា អត្រាស្លាប់ដោយជំងឺគ្រុនឈាមនៅឆ្នាំ២០១៧ គឺ ០,០៥ ភាគរយ គឺស្លាប់ ៣នាក់ ទាបជាងឆ្នាំ២០១៦ អត្រាស្លាប់ ០,២ ភាគរយ គឺស្លាប់ចំនួន ៣៨នាក់។
របាយការណ៍ដដែលបានឲ្យដឹងថា «យ៉ាងណាក៏ដោយក្រសួងសុខាភិបាលអះអាងថា បើទោះបីជាមានការកើនឡើងនៃជំងឺគ្រុនឈាមក៏ដោយ តែអាជ្ញាធរនៅអាចគ្រប់គ្រងសភាពការណ៍នេះបាន»៕