បាត់ដំបង ៖ បុរសវ័យ៤៧ឆ្នាំម្នាក់ ត្រូវបានជនដៃដល់ដែលមានគេអះអាងថា ជាមនុស្សសសៃប្រសាទបានប្រើកាំបិតខ្វែវកាប់ទៅលើក្បាលជនរងគ្រោះពីក្រោយជាច្រើនកាំបិតស្ទើរដាច់ក្បាលចេញពីក.បណ្តាលឱ្យស្លាប់ផ្កាប់មុខភ្លាមៗនៅនឹងកន្លែង។
ករណីជាតកម្មនេះកើតឡើង នៅចំណុចភូមិសួនស្លា ឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង។ឃាត.កត្រូវបានកម្លាំងនគរបាលស្រុកចាប់ខ្លួននៅថ្ងៃដដែលហើយកំពុងសាកសួរនៅអធិការស្រុកកាលពីរសៀលថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០១៨។
លោកបរសេនីយ៍ សុខ សារិន អធិការនគរបាលស្រុកបវេលបានឱ្យដឹងថាជនរងគ្រោះមានឈ្មឆម ឈឿមភេទប្រុសអាយុ៤៧ឆ្នាំនៅភូមិស្រែអន្ទាក់ឃុំស្ទឹងត្រង់ស្រុកសាលាក្រៅខេត្តប៉ៃលិន។ចំណែកឃាត.កដៃដល់ឈ្មោះ បាន ចំរើន ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិឃុំខាងលើជាមនុស្សសសៃប្រសាទ។
លោកអធិការស្រុកបានបញ្ជាក់ថាបច្ចុប្បន្នជនសង្ស័យកំពុងសាកសួររកមូលហេតុឱ្យបានច្បាស់លាស់ដើម្បីបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តដើម្បីចាត់ការតាមនីតិវិធី៕ ដោយ ៖ សុផល