ភ្នំពេញ ៖ ក្នុងរយៈពេល៤ថ្ងៃនៃការដាក់តាំងបង្ហាញទូកងដែលវែងជាងគេលើ លោកនៅមុខវាលព្រះមេរុ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិបានមកទស្ស នាមានរហូតដល់ជាង២ម៉ឺននាក់។ ការដាក់តាំងបង្ហាញនេះត្រូវបានធ្វើឡើងតាំងពីថ្ងៃទី២៥ កន្លងទៅ ក្រោយពីទូកងវែងជាងគេបានបង្ហាញខ្លួនជាសាធារណៈនៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែងប្រទីប និងសំពះព្រះខែ អកអំបុក កាលពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ វិច្ឆិកា។
ការដាក់តាំងបង្ហាញជូនសាធារណៈជន ភ្ញៀវជាតិ និងអន្តរជាតិបានទស្សនា ដោយឥតគិតថ្លៃនឹងត្រូវធ្វើ រហូតដល់ថ្ងៃទី ០២ ខែ ធ្នូ ឆ្នាំ ២០១៨ ។ រយៈពេលបួនថ្ងៃមកនេះ កំណើនភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិបានបន្តកើនឡើងចូលទស្សនា ដោយបង្ហាញការចាប់អារម្មណ៍ជាខ្លាំងនូវស្នាដៃដ៍អស្ចារ្យដែលបានបំបែកឯកទត្តកម្មជាទូកវែងជាង គេបំផុតលើលោក។
សូមបញ្ជាក់ថា ការតាំងបង្ហាញទូក ង វែងជាងគេ ជូនសាធារណជនបានទស្សនានេះ នៅមុខវាលព្រះមេរុហ៍ គឺនៅបន្តរហូតដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨ ៕