​នាយករដ្ឋមន្ត្រី​កម្ពុជា អញ្ជើញ​ទស្សនា​ប្រាសាទបុរាណ​ចំណាស់​បំផុត​នៅ​នេ​ប៉ាល់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 November, 2018 ក+ ក-

​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​៣០ ខែវិច្ឆិកា ដែលជា​ថ្ងៃទី​២ នៃ​ការស្នាក់អាស្រ័យ​បំពេញ​ទស្សនកិច្ច​ផ្លូវការ និង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី​-​ប៉ាស៊ីហ្វិក នៅ​ទី​ក្រុងក​ដ្ឋ​ម​ន្ធូ ប្រទេស​នេ​ប៉ាល់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​គ​ណះ​ប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា អញ្ជើញ​ទស្សនា​ប្រាសាទបុរាណ​ចំនួន​២ កន្លែង ក្នុង​ទី​ក្រុងក​ដ្ឋ​ម​ន្ធូ ដែលជា​ប្រាសាទ​ត្រូវបាន​បញ្ចូល​ក្នុង​បេតិកភណ្ឌ​ពិភពលោក របស់​អង្គការ យូណេស្កូ​។

ប្រាសាទបុរាណ​ចំនួន​ពីរ​ដែល​សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ទស្សនា គឺ មហាវិហារ​ប្រាសាទ​មាស ព្រះវិហារ​ព្រះពុទ្ធសាសនា​មហាយាន ដែលជា​សំណង់​គរុភណ្ឌ​បុរាណ​ដ៏​ល្បីល្បាញ របស់​ប្រទេស​នេ​ប៉ាល់​។ ទីតាំង​ប្រវត្តិសាស្ត្រ​ទាំងពីរ​នេះ ជា​សំណង់​ប្រវត្តិសាស្ត្រ​ដ៏​ចាស់ បុរាណ​បំផុត របស់​ប្រទេស​នេ​ប៉ាល់ ដែល​កសាងឡើង​ដោយ​រាជវង្ស និង​បុព្វបុរស​នេ​ប៉ាល់ នៅក្នុង​ឆ្នាំ​១៩២៦ ។

គួរ​កត់សំគាល់ថា កម្ពុជា នេ​ប៉ាល់ មាន​កិច្ចសហប្រតិបត្តិការ​ផ្នែក​សាសនា ដែល​នេ​ប៉ាល់​បានអនុញ្ញាត​ឲ្យ​កម្ពុជា សាងសង់​វត្ត​ខ្មែរ​មាន​ឈ្មោះថា វត្ត​ខ្មែរ​លម្ពិនី មាន​ផ្ទៃក្រឡា​២០០​ម៉ែត្រការ៉េ កាលពី​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០០៦៕