តុលាការ នឹង​បើក​ជម្រះ​សំណុំរឿង​មេ​សហជីព​ធំៗ​៦​រូប នៅ​ថ្ងៃទី​៧ ខែធ្នូ ខាងមុខ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 November, 2018 ក+ ក-

​ភ្នំពេញ ៖ សំណុំរឿង​មេ​សហជីព​ចំនួន​៦​នាក់ នឹងត្រូវ​សាលាដំបូង​រាជធានី​ភ្នំពេញ​បើក​សវន​ការ ជំនុំជម្រះ នៅ​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៨ ខាងមុខនេះ​។

​តាម​លិខិត​លោក លី សុ​ផា​ណា តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ បាន​អញ្ជើញលោក ជួង ជូ​ងី មេធាវី​ការពារ​សិទ្ធិ​លោក អាត់ ធន់ និង​លោក ប៉ាវ ស៊ីណា បានឱ្យដឹងថា មេ​សហជីព​ដែល​ត្រូវ​បើកសវនាការ​នៅ​ថ្ងៃទី​០៧ ខែធ្នូ​នោះ មានដូចជា លោក អាត់ ធន់​, លោក ម៉ម ញឹម​, លោក ប៉ាវ ស៊ីណា​, លោក ជា មុនី​, លោក រ៉ុង ឈុន និង​លោកស្រី យ៉ាង សោ​ភ័​ណ្ឌ​៕