ប្រធាន​សហជីព​ចំនួន៦​នាក់ នឹងត្រូវ​ចូល​សវនាការ​នៅ​ថ្ងៃទី​៧ ខែធ្នូ ខាងមុខ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 December, 2018 ក+ ក-

​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី ៧ ខែធ្នូ ខាងមុខនេះ នឹង​បើក​សវ​នា ការ ជម្រះក្តី លើ​សំណុំរឿង​មេ​សហជីព​ចំនួន​៦​រូប ពាក់ព័ន្ធ​នឹង​ករណី​បាតុកម្ម​ដែល ក្លាយជា​អំពើហិង្សា​បណ្តាល ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​មួយចំនួន កាលពី​ចុងឆ្នាំ ២០១៣ ។​

​តាម​ដីកាកោះ​អញ្ជើញ​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ បញ្ជាក់ថា នឹង​បើកសវនាការ នៅ​ថ្ងៃ​សុក្រ ទី​៧ ខែធ្នូ នេះ លើ​ប្រធាន​សហជីព​ចំនួន​៦​រូប ពីបទ​ចោទ​ចំនួន​៤ ដែល​បាន​ប្រព្រឹត្ត​កាល ពី​អំឡុង បាតុកម្ម ពីថ្ងៃ​ទី ២៥ ខែធ្នូ ឆ្នាំ ២០១៣ ដល់​ថ្ងៃទី ១៣ មករា ២០១៤ នៅ​ផ្លូវ វេ​ង​ស្រេង​។​

​ប្រធាន​សហជីព​ទាំង ៦ រូប ដែល​ជាប់ចោទ​ក្នុង​សំណុំ​រឿងនេះ​រួមមាន​លោក អាត់ ធន់ លោកស្រី ម៉ម ញឹម លោក ជា មុនី លោក ប៉ាវ ស៊ីណា លោង រ៉ុង ឈុន និង​លោកស្រី យ៉ាង សោ​ភ័​ណ្ឌ​៕