សម្ដេច​តេ​ជោ ហ៊ុន សែន ផ្ញើ​សារ​ជូន​ជនរួមជាតិ​ក្នុងឱកាស​ទិវា​ជន​មាន​ពិការភាព​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 December, 2018 ក+ ក-

​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធានកិត្តិយស​ក្រុម ប្រឹក្សា សកម្មភាព​ជន​មាន​ពិការភាព បាន​ផ្ញើ​សារលិខិត​ជូន​ជនរួមជាតិ ក្នុងឱកាស​ទិវា​ជន មាន ពិការភាព​កម្ពុជា លើក​ទី​២០ និង​ទិវា​ជន​មាន​ពិការភាព អន្ដរជាតិ លើក​ទី​៣៦ ថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ ២០១៨​។​

​ក្នុង​សារលិខិត​ដែល សម្ដេច​ច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា ទិវា​ជន​មាន​ពិការភាព​កម្ពុជា និង ទិវា​ជន​មាន​ពិការភាព​អន្ដរជាតិ ឆ្នាំ​២០១៨ នេះ ត្រូវបាន​ប្រារព្ធ​ឡើង​ក្រោម​ប្រធានបទ «​លើក កម្ពស់​សិទ្ធិ​ជន​មាន​ពិការភាព ធាន​ដល់​ការធ្វើ​បរិ​យា​ប័ន្ន និង​សមភាព​»៕