ទុក​កូន​ចោល​លើ​ស្ពាន រួច​លោតទឹក​ស្លាប់​ខ្លួន​ពីលើ​អតីត​ស្ពាន​ក្បាលថ្នល់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 December, 2018 ក+ ក-

​ភ្នំពេញ ៖ ស្ត្រី​វ័យ​៣៥​ឆ្នាំ​ម្នាក់ ត្រូវបាន​អ្នកនេសាទ​ជួយសង្គ្រោះ​ស្រង់​ឡើង​លើគោក​ទាន់ពេលវេលា បន្ទាប់ពី​រូបនាង​បាន​ទុក​កូនប្រុស​តូច​មួយ អាយុ​ប្រហែល​២​ឆ្នាំ ចោល​នៅលើ​ស្ពាន ហើយ​បាន​លោតទឹក​សម្លាប់ខ្លួន បាន​បង្កអោយមាន​ការ​ភ្ញាក់ផ្អើល​អ្នកធ្វើដំណើរ​តាមផ្លូវ កាលពី​វេលា​ម៉ោង ១​និង​១០​នាទី ថ្ងៃទី​៤ ខែធ្នូ​ឆ្នាំ​២០១៨ នៅ​ចំណុច​ស្ពាន​ព្រះមុនីវង្ស​ចាស់​( ស្ពាន​ក្បាលថ្នល់​) ស្ថិតនៅ​ភូមិ​ដើម​ចាន់ សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ ។​

​ស្ត្រី​ដែល​ប៉ុនប៉ង​លោតទឹក​សម្លាប់ខ្លួន​ចោល​កូនតូច​ខាងលើ​មានឈ្មោះ ជិត ទៀង ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ប​ច្ច​ប្បុន្ន​ស្នាក់នៅ ខេត្តព្រៃវែង ហើយ​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា​៖ ប្ដី​ធ្វើ​បាបចិត្ត​ខ្លាំងពេក​មិន​អា​ទ្រាំទ្រ​បាន ទើប​ពរ​កូនប្រុស​រត់​ចេ​ញេ​ពី​ផ្ទះ និង​ជិះ​រថយន្ត​តាក់ស៊ី មកដល់​ភ្នំពេញ​តាំងពី​យប់មិញ​ហើយ​ដើរ​ដេក​តាម​ចិញ្ចើមផ្លូវ លុះ​នៅ​រសៀល​នេះ ក៏បាន​ពរ​កូនប្រុស​ឡើងលើ​ស្ពាន​ព្រះមុនីវង្ស​ចាស់ ដោយ ទុក​កូនប្រុស​នៅលើ​ស្ពាន​រួចខ្លួន​ក៏បាន​ឡើង​បង្កាន់ដៃស្ពាន​លោត​ចូលក្នុង​ទឹក​គោលបំណង​ចង់​ធ្វើអត្តឃាត​តែម្តង​។

​ក្រោយពី​មានការ​ជួយសង្គ្រោះ​ពី​អ្នកនេសាទ សមត្ថ​កិ​ច្ខ​បាន​នាំទៅ​កាន់​ប៉ុស្តិ៍នគរបាល​ច្បារអំពៅ​២ ដើម្បី​ធ្វើការ​សាកសួរ​រក​សាច់​ញាតិ រួច​ក៏បាន​សមត្ថកិច្ច​ជូន​ដំណើរ​នាង​ទៅកាន់​ស្រុកកំណើត​ផ្ទាល់​ដើម្បី​មក​ទទួលយក​ត្រឡប់ទៅផ្ទះ​វិញ​៕