ឧកញ៉ា វណ្ណ រ៉ា​ម៉ុ​ន និង​ជា​ម្ចាស់​កំពង់ចម្លងអរិយ​ក្សត្រ​បាញ់សម្លាប់​ខ្លួនឯង(Video)​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 December, 2018 ក+ ក-

​ភ្នំពេញ ៖ ម្ចាស់​កំពង់ចម្លង​កំពង់ដ​អរិយ​ក្សត្រ ដែល​គេ​ស្គាល់​ថា ជា​ឧក​ញ្ញ៉ា​មួយរូប បានបញ្ចប់​ជី​វិតខ្លួនឯង​ដោយ​មិនដឹង​មូលហេតុ​បង្ក​ការភ្ញាក់ផ្អើល​ដល់​សមត្ថ​កិច្ច​។​

​ហេតុការណ៍​នេះ បង្កអោយមាន​ការភ្ញាក់ផ្អើល​​កាលពី​វេលា​ម៉ោង ៥ និង ១៥​នាទី ល្ងាច​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​លំនៅ​ចំណុច​ដរ អរិយ​ក្សត្រ ស្ថិតនៅ​ក្នុងភូមិ​អរិយ​ក្សត្រ ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វា​ឯង ខេត្តកណ្តាល​។​

​ជនរងគ្រោះ​មានឈ្មោះ វណ្ណ រ៉ា​ម៉ុ​ន ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ ស្នាក់នៅ ភូមិ​អរិយ​ក្សត្រ ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ខេត្តកណ្តាល​។​

​តាម​ប្រភព​ពត៌មាន​ពី​សមត្ថកិច្ច​បានអោយដឹង​ថា មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​បើក រថយន្ត មួយគ្រឿង​មក​សម្រាក​នៅផ្ទះ​របស់គាត់​ដែល​នៅជាប់​នឹង​កន្លែង​រកស៊ី​នៅ​ម្តុំ​កំពង់ចម្លង អរិយ​ក្សត្រ តាំងពី​ម៉ោង ១១​ព្រឹក តែម្នាក់ឯង មិនដឹង​មូលហេតុ រួច​ចាក់សោរ​របង​ដោយ​ខុសពី​រាល់ដង ហើយ​ក៌ មិនដែល​ឃើញ​គាត់​ចាក់សោ​របើក​វិញ​នោះទេ រហូតដល់​ម៉ោង​កើតហេតុ​ខាងលើនេះ ក៏​អ្នកបើក ប្រេង​អោយ​បុគ្គលិក​គាត់​មានការ​ងឿងឆ្ងល់​ថា ហេតុ​អី បានជា​គាត់​ដេក​មិន​ព្រម​ងើប ដោយ​ឆ្ងល់ ក៏​ផ្លោះ​របង​ចូលទៅ​គាស់​ទ្វា​ហើយ​ឃើញថា ចាក់សោ​រហើយ​ហៅ​អត់​ឮ ក៏​ហៅ​បុគ្គលិក​អោយមក ជួយ​មើល​នឹង​រាយការណ៍​ទៅអោយ​សមត្ថកិច្ច​មូលដ្ឋាន​គាត់​ចុះ​មកដល់​កន្លែងកើតហេតុ​រួច​ការពារ​ជុំវិញ​កន្លែងកើតហេតុ​និង​ទំនាក់ទំនង​ហៅ​ខាង​កោសល​វិ​ច្ច័​យ​ដើម្បី​ពិនិត្យ​អស់​រយៈពេល​ជិត​៦​ម៉ោង ទើប​ដឹង​លោក​ឧកញ៉ា បានបញ្ចប់​ជីវិត​ខ្លួនឯង ដោយ​បាញ់​នឹង​កាំភ្លើងខ្លី ចំ​សៀតផ្កា​ស្លាប់​បាត់ទៅហើយ​។ តាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​និយាយថា លោក​ឧកញ៉ា ជា​ម្ចាស់​កំពង់ចម្លង​អរិយ​ក្សត្រ​រូបនោះ​គាត់​ជាម​នុស្ស​ល្អ​ណាស់​មិនដែល​មានទំនាស់​ជាមួយ​អ្នកណាម្នាក់​នោះឡើយ គឺ​ប្រជា​ពល​​រដ្ឋ​គោរព​ស្រលាញ់​គាត់​ណាស់​ហើយ​បច្ចុប្បន្ន​គាត់​មានកូន​ស្រី​៣​នាក់ គឺ​ធំៗ ហើយ​មាន​ប្តី​រៀងៗ​ខ្លួន​អស់ ហើយ​សមត្ថកិច្ច​ក៏​បញ្ជាក់ ផង​ដែលថា ជនរងគ្រោះ​ពិតជា​ធ្វើ​អត្ថ​ឃាត​ខ្លួនឯង​ពិត​មែន​ដោយ​ប្រើ​ក​កាំភ្លើង​​ម៉ាក K59​បាញ់ មួយ​គ្រាប់​ចំ​ស្នៀត​ផ្កា ដោយ​ដេក​នៅលើ​ពូក​ផ្កាប់មុខ​។​

​ក្រោយពេល​កើតហេតុ​សព​ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​សាច់ញាតិ​ដឹកយក​ទៅធ្វើ​បុណ្យ​នៅឯ​ផ្ទះ​ឪពុក​នៅ​វត្ត​ខ្សាច់ ទៅតាម​ប្រពៃណី​ផងដែរ​៕