ក្រសួង​អប់រំនឹង​ចំណាយ​៩០​លាន​ដុល្លារ ដើម្បី​កែលម្អ​គុណភាព​អប់រំ​កម្រិត​ឧត្ដមសិក្សា​នៅ​ទូទាំងប្រទេស
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 December, 2018 ក+ ក-

​ភ្នំពេញ ៖ ក្រសួង​អប់រំ យុវជន និង​កីឡា គ្រោង​ចំណាយ​ប្រមាណ​ជាង​៩០​លាន​ដុល្លារ សម្រាប់​ដាក់ឱ្យ​ដំណើរ ការ​គម្រោង​កែលម្អ​លើកកម្ពស់​ប្រព័ន្ធ​អប់រំ​ថ្នាក់​ឧ​ត្ត​មសិ​ក្សា នៅតាម​គ្រឹះស្ថាន ឧ​ត្ត​ម សិក្សា​ក្នុង​រាជ ធានី ខេត្ដ ចំនួន ៥ ដើម្បី​ធានា​គុណភាព​នៃ​ការអប់រំ​នៅ​កម្ពុជា​។

​លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ បាន​ថ្លែងថា គម្រោង​នេះ គឺ​ចាប់ផ្ដើម​រៀបចំ​ប្រព័ន្ធ​ពិនិត្យ​តាមដាន និង​វាយតម្លៃ លើកកម្ពស់​ការពង្រឹង​គុណភាព សមត្ថភាព​បង្រៀន ការរៀន ការធ្វើ​ទំនើប កម្ម នៃ​កម្មវិធីសិក្សា​។​

​គួរ​ជម្រាប​ថា គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​ទូទាំងប្រទេស​កម្ពុជា សរុប ១២១​គ្រឹះស្ថាន មាន​ទីតាំងនៅ​ក្នុ​២០​រាជធានី ខេត្ដ ក្នុងនោះ​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​ដែល​ស្ថិតក្រោម​ការ​គ្រប់ គ្រង​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា គឺមាន​ចំនួន​៧៣ គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​សាធារណៈ មាន​១៣​គ្រឹះស្ថាន និង​ឯកជន​មាន​ចំនួន​៦០៕