កម្ពុជា នឹងមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ ចាប់ពី​ថ្ងៃទី ៧​ដល់ទី​១១ ខែធ្នូ​ឆ្នាំ​២០១៨
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 December, 2018 ក+ ក-

​ភ្នំពេញ ៖ នៅ​ទូទាំងប្រទេស​កម្ពុជា នឹងមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ពី​កម្រិត​បង្គួរ ទៅ​មធ្យម ចាប់ពី​ថ្ងៃទី​៧ ដល់​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៨ ខាងមុខនេះ​។ ការធ្លាក់​ភ្លៀង​នេះ គឺ​ដោយសារតែ​ឥទ្ធិពល​ជ្រលង​សម្ពាធ​ទាប និង​ខ្សោយ​។​

​តាម​ការ​ព្យាករ​អាកាសធាតុ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​នៅ​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៨ បាន ឲ្យ​ដឹងថា ចាប់ពី​ថ្ងៃទី​០៧-១១ ខែធ្នូ​៖ អាច​នឹងមាន​ភ្លៀង​ធ្លាក់ នៅ​រាជធានី​ភ្នំពេញ ខេត្តកណ្ដាល កំពង់ស្ពឺ តាកែវ កំពត កោះកុង កែប ព្រះសីហនុ ព្រៃវែង ស្វាយរៀង ត្បូងឃ្មុំ កំពង់ចាម កំពង់ឆ្នាំង ពោធិ៍សាត់ និង​ខេត្តបាត់ដំបង​។​

​ចាប់ពី​ថ្ងៃទី​០៧-០៩ ខែធ្នូ​៖ អាច​នឹងមាន​ភ្លៀង​ធ្លាក់​នៅ​ខេត្តកំពង់ធំ ប៉ៃលិន បន្ទាយមានជ័យ សៀមរាប ឧត្ដរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី និង​ខេត្តមណ្ឌលគិរី​៕
​ ​